វៀតណាម និងអ៊ីតាលី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយុត្តិធម៌ តស៊ូ​ប្រយុទ្ធ​ប្រឆាំង​នឹងឧក្រិដ្ឋកម្ម

Chia sẻ
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ លោករដ្ឋមន្ត្រី To Lam បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌អ៊ីតាលី។
វៀតណាម និងអ៊ីតាលី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយុត្តិធម៌ តស៊ូ​ប្រយុទ្ធ​ប្រឆាំង​នឹងឧក្រិដ្ឋកម្ម - ảnh 1រដ្ឋមន្ត្រី To Lam ជួបជាមួយរដ្ឋមន្ត្រីមហាផ្ទៃអ៊ីតាលី Matteo Piantedosi។ រូបថត៖ Thanh Hai/VNA

តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីមហាផ្ទៃអ៊ីតាលីលោក Matteo Piantedosi គណៈប្រតិភូជាន់ខ្ពស់នៃក្រសួងនគរបាលវៀតណាម ដឹកនាំដោយលោកនាយឧត្តមសេនីយ៍ To Lam សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រី បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋអ៊ីតាលី ចាប់តាំងពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ ខែកក្កដា។ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ លោករដ្ឋមន្ត្រី To Lam បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌អ៊ីតាលី។

នៅក្នុងកិច្ចពិភាក្សាទាំងនេះ លោករដ្ឋមន្ត្រី To Lam បានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចធ្វើជាស្ពានតភ្ជាប់រវាងប្រទេសអ៊ីតាលី និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ជួយឧបត្ថម្ភអ៊ីតាលីចូលរួមយន្តការសហប្រតិបត្តិការក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក; គាំទ្រយ៉ាងសកម្មអ៊ីតាលីក្នុងវេទិកាពហុភាគី។ រួមជាមួយនឹង “កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការតស៊ូប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម” រវាងវៀតណាម និងអ៊ីតាលីក្នុងឆ្នាំ ២០១៤ “កិច្ចព្រមព្រៀងស្តីពីបត្យាប័ន” និង “កិច្ចព្រមព្រៀងស្តីពីការផ្ទេរអ្នកទោស” ដែលបានចុះហត្ថលេខានាពេលនេះ នឹងជាឯកសារគតិយុត្តសំខាន់ៗក្នុងកិច្ចសហប្រតិបត្តិការតស៊ូប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មរវាងវៀតណាម និងអ៊ីតាលី។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅអ៊ីតាលី លោករដ្ឋមន្ត្រី To Lam បានអញ្ជើញទៅទស្សនាស្ថានទូតវៀតណាមប្រចាំនៅអ៊ីតាលីផងដែរ៕

ប្រតិកម្មទៅវិញ