វៀតណាម - ជាស្ពានសម្រាប់ធុរកិច្ចកាណាដា ចូលអាស៊ាន

Chia sẻ
(VOVWORLD) - ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ចរវាងកាណាដា និងវៀតណាម ក្រសួងកិច្ចការសកលក្រុង Alberta និងដែនដីភាគពាយ័ព្យ រួមជាមួយទីភ្នាក់ងារជំរុញការវិនិយោគ Edmonton (កាណាដា) កាលពីថ្ងៃទី ១៩ ខែតុលា បានសម្របសម្រួលជាមួយសភាពាណិជ្ជកម្មវៀតណាមប្រចាំនៅកាណាដា បើកសិក្ខាសាលាមួយក្រោមប្រធានបទ “៥ឆ្នាំនៃការអនុវត្តកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក - CPTPP៖ វៀតណាម - ច្រកទ្វារទៅកាន់អាស៊ីអាគ្នេយ៍សម្រាប់ធុរកិច្ចកាណាដា”។ 

សិក្ខាសាលានេះជាផ្នែកមួយនៃស៊េរីសកម្មភាពដើម្បីរំលឹកខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម-កាណាដា(១៩៧៣-២០២៣)។

វៀតណាម - ជាស្ពានសម្រាប់ធុរកិច្ចកាណាដា ចូលអាស៊ាន - ảnh 1ទិដ្ឋភាពនៃសិក្ខាសាលា។ រូបថត៖ Ha Linh/TTXVN

នៅក្នុងសិក្ខាសាលានេះ ស្នងការពាណិជ្ជកម្មនៃក្រសួងកិច្ចការសកលAlberta និងដែនដីភាគពាយ័ព្យ លោក Evan Buie បានវាយតម្លៃថា វៀតណាមជាដៃគូដ៏សំខាន់បំផុតនៅអាស៊ីអាគ្នេយ៍របស់ប្រទេសកាណាដា និងខេត្ត Alberta ។ ចាប់តាំងពីឆ្នាំ ២០១៥ មក វៀតណាមបានក្លាយជាដៃគូពាណិជ្ជកម្មលេខ ១ របស់កាណាដាក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ខណៈដែលខេត្ត Alberta មានអត្រាកំណើននាំចេញដ៏ខ្លាំងបំផុតរបស់កាណាដាទៅកាន់វៀតណាម បន្ទាប់ពីរយៈពេល ៥ ឆ្នាំនៃការអនុវត្ត CPTPP ។

ក្នុងបរិបទដែលកាណាដាកំពុងជំរុញការលើកកម្ពស់យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក លោកស្រី TB Nguyen នាយិការក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន (CABC) ក៏បានដកស្រង់របាយការណ៍ស្ទង់មតិថ្មីបំផុតរបស់ទីភ្នាក់ងារនេះ ដែលបានឲ្យដឹងថា ធុរកិច្ចកាណាដាសុទ្ធតែចាត់ទុកវៀតណាមជាប្រទេសមានកាលានុវត្តភាពច្រើនបំផុតក្នុងតំបន់អាស៊ាន ពីព្រោះវៀតណាមកំពុងក្លាយជាចំណុចតភ្ជាប់ថ្មីសម្រាប់ពាណិជ្ជកម្ម ការវិនិយោគ និងនវានុវត្តណ៍៕

ប្រតិកម្មទៅវិញ