ថ្លែងទៅកាន់អ្នកសារព័ត៌មាន ឧបការីរអគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ លោក Hossam Zaki បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី ១៤ ឧសភា រដ្ឋមន្ត្រីការបរទេសនៃប្រទេសសមាជិក AL មិនបានលើកឡើងពីការកាត់ផ្តាច់ទំនាក់ទំនងជាមួយអ៊ីស្រាអែលនោះទេ ប៉ុន្តែគ្រាន់តែខិតខំឈានដល់ជំហររួមចំពោះបញ្ហានៅតំបន់ហ្គាហ្សា។
ឧបការី អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ ឯកអគ្គរដ្ឋទូត Hossam Zaki ។ រូបថត៖ english.aawsat.com |
យោងតាមលោក Zaki រដ្ឋមន្ត្រីការបរទេសអារ៉ាប់បានឈានដល់ការឯកភាពពេញលេញ និងទូលំទូលាយលើសេចក្តីព្រាងសេចក្តីថ្លែងការណ៍ទីក្រុងបារ៉ែននៃកិច្ចប្រជុំកំពូល AL នាពេលខាងមុខ ដែលផ្តោតលើជម្លោះនៅតំបន់ហ្គាហ្សា។ សេចក្តីថ្លែងការណ៍ទីក្រុងបារ៉ែនគឺជាការបន្តនៃខ្លឹមសារដែលបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលគ្រាអាសន្នដែលបានកោះប្រជុំនៅទីក្រុងរីយ៉ាដ (អារ៉ាប៊ីសាអូឌីត) កាលពីខែវិច្ឆិកាឆ្នាំមុន ១ ខែបន្ទាប់ពីជម្លោះនៅហ្គាហ្សាបានផ្ទុះឡើង៕