វៀតណាម -គុយបាសហការផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩

Chia sẻ

(VOVWORLD) - នាព្រឹកថ្ងៃទី ២៩ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតគុយបាលោក Orlando Nicolás Hernández Guillén ដែលចូលជួបសម្តែងការគួរសម។

វៀតណាម -គុយបាសហការផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ - ảnh 1ទិដ្ឋភាពនៃជំនួប (រូបថត៖ VOV)

នៅក្នុងជំនួបនេះ នាយករដ្ឋមន្រ្តី លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា វៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាពជិតស្និទ្ធនិងជឿជាក់គ្នាទៅវិញទៅមកជាមួយគុយបា។ ជាពិសេស នាពេលថ្មីៗនេះ ក្រសួងនិងស្ថាប័ននានានៃប្រទេសទាំងពីរ បានប្រឹងប្រែងយ៉ាងខ្លាំងដើម្បីជំនះរាល់ការលំបាកដែលបណ្តាលមកពីជំងឺរាតត្បាត កូវីដ ១៩ ហើយបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

លោកនាយករដ្ឋមន្រ្តីស្នើឱ្យឯកអគ្គរដ្ឋទូត Orlando Nicolás Hernández Guillénសម្របសម្រួលជាមួយក្រសួងស្ថាប័ននិងវិស័យនានារបស់វៀតណាមនិងគុយបាដើម្បីអនុវត្តន៍ប្រកប ដោយជោគជ័យនិងប្រសិទ្ធភាពនូវទិសដៅនិងវិធានការមួយចំនួន សំដៅពង្រឹងទំនាក់ទំនងមិត្តភាពប្រពៃណីនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ នាយករដ្ឋ មន្រ្តីបានសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរ ការចែករំលែកបទពិសោធ ន៍ក្នុងការសាកល្បងព្យាបាលការផ្តល់អាជ្ញាប័ណ្ណ ការផ្គត់ផ្គង់និងការផ្ទេរបច្ចេកវិទ្យា សម្រាប់ផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ នៅប្រទេសវៀតណាម ក្រោមកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ។

វៀតណាម -គុយបាសហការផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ - ảnh 2អង្ករសរុបចំនួន ១២.០០០ តោនជាអំណោយដែលបក្ស រដ្ឋនិងប្រជាជនវៀតណាមជួយដល់ប្រជាជនគុយបា (រូបថត៖ VOV)

ចំណែកឯកអគ្គរដ្ឋទូត Orlando Nicolás Hernández Guillén បានបញ្ជាក់ថា លោកនឹងខិតខំប្រឹងប្រែងដើម្បីរួមចំណែកពង្រឹងនិងពង្រីកបន្ថែមទៀត នូវចំណងមិត្តភាពប្រពៃណីពិសេស សាមគ្គីភាពភាតរភាព កិច្ចសហប្រតិបត្តិការនិងការជឿទុកចិត្តគ្នារវាងបក្ស រដ្ឋ រដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរ ជាពិសេសក្នុងគ្រាលំបាកនេះ។ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថាលោកនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយទីភ្នាក់ងារនៃប្រទេសទាំងពីរដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងការផលិតវ៉ាក់សាំងនៅវៀតណាម។

បន្ទាប់ពីជំនួបនេះ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់អំណោយជានិមិត្តរូប ជាអង្ករ ១០.០០០ តោនដល់បក្ស រដ្ឋនិងប្រជាជនគុយបា។ ក្នុងឱកាសនេះ ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សទីក្រុងហាណូយ បានតាងនាមគណៈកម្មាធិការបក្ស រដ្ឋាភិបាលនិងប្រជាជនរដ្ឋធានីហាណូយ បានប្រគល់ជានិមិត្តរូបអង្ករចំនួន ២.០០០ តោន ជូនប្រជាជនទីក្រុងឡាហាវ៉ា ប្រទេសគុយបា៕

ប្រតិកម្មទៅវិញ