វៀតណាម៖ ករណីឆ្លងជំងឺ Covid-19 ចំនួន ៣ នាក់បន្ថែមទៀត​បាន​ជាសះស្បើយ

Chia sẻ
(VOVWORLD) -  មន្ទីរពេទ្យត្រូពិកមជ្ឈឹមយបានប្រកាសថា មានករណីឆ្លងជំងឺ Covid-19  ចំនួន ៣ នាក់ទៀត បានជាសះស្បើយហើយ ដែលក្នុងនោះមានអ្នកជំងឺចំនួន ២ នាក់មកពីទីក្រុងហាណូយ ហើយអ្នកជំងឺមួយនាក់ទៀត មកពីខេត្ត Bac Giang។ 

យោងតាមព័ត៌មានរបស់មន្ទីរពេទ្យត្រូពិកមជ្ឈឹម សាខាទីពីរ Ha Dong នៃទីក្រុងហាណូយបានឲ្យដឹងថា៖ នាថ្ងៃទី ១៨ ខែឧសភា មន្ទីរពេទ្យនេះបានប្រកាសថា មានករណីឆ្លងជំងឺ Covid-19  ចំនួន ៣ នាក់ទៀតបានជាសះស្បើយហើយ ដែលក្នុងនោះមានអ្នកជំងឺចំនួន ២ នាក់មកពីទីក្រុងហាណូយ ហើយអ្នកជំងឺមួយនាក់ទៀតមកពីខេត្ត Bac Giang។ អ្នកជំងឺទាំងនេះត្រូវបានបន្តតាមដានសុខភាព និងធ្វើចត្តាឡីស័កចំនួន ១៤ ថ្ងៃទៀត មុនពេលអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ។។

ដូច្នេះ រហូតមកដល់ពេលនេះវៀតណាមមានករណីជំងឺ Covid-19 ចំនួន ២៦២/៣២០ នាក់ ដែលត្រូវបានព្យាបាល ជាសះស្បើយ ហើយអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ៕

ប្រតិកម្មទៅវិញ