វៀតណាម - កម្ពុជាថែរក្សានិងពូនជ្រុំនូវទំនាក់ទំនង កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ

Chia sẻ
(VOVWORLD) - នៅក្នុងជំនួបនេះ សម្តេច សាយ ឈុំ បានគូសបញ្ជាក់ថា៖ កម្ពុជានឹងរួមជាមួយវៀតណាម ក្នុងកិច្ចការពារ ថែរក្សា ពូនជ្រុំ និងមរតកទៅជំនាន់ក្រោយ នូវទំានក់ទំនងដ៏ល្អប្រសើរនេះ។
វៀតណាម - កម្ពុជាថែរក្សានិងពូនជ្រុំនូវទំនាក់ទំនង កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ - ảnh 1អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្តេច សាយ ឈុំ (រូបថត៖ TTXVN)

នាថ្ងៃទី ២៥ ខែតុលា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញទទួលជួបជាមួយប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានគណៈបក្ស ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណៈបក្សប្រជាជនកម្ពុជា សម្តេច សាយ ឈុំ ដែលកំពុងបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម។ នៅក្នុងជំនួបនេះ សម្តេច សាយ ឈុំ បានគូសបញ្ជាក់ថា៖ កម្ពុជានឹងរួមជាមួយវៀតណាម ក្នុងកិច្ចការពារ ថែរក្សា ពូនជ្រុំ និងមរតកទៅជំនាន់ក្រោយ នូវទំានក់ទំនងដ៏ល្អប្រសើរនេះ   តាមបាវចនានៃភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និរន្តរភាពយូរអង្វែង ហើយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនងរវាងបក្សទាំងពីរនិងប្រទេសទាំងពីរ ព្រមទាំងទំនាក់ទំនងរវាងបក្សទាំងបីនិងប្រទេសទាំងបីកម្ពុជា-វៀតណាម-ឡាវ ផងដែរ។

អញ្ជើញជាការឆ្លើយតប អគ្គលេខាបក្ស លោក Nguyen Phu Trong បានអះអាងថា ទំនាក់ទំនងរវាងប្រទេសទាំងពីរវៀតណាម-កម្ពុជា ក៏ដូចជារវាងប្រទេសទាំងបី វៀតណាម - ឡាវ - កម្ពុជា រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ និងវិបុលភាពរបស់ប្រទេសនិមួយៗ ប្រជាជនមានជីវភាពសម្បូរធូរធារ សុខសន្តិភាព និងឋានៈអន្តរជាតិនៃប្រទេសនីមួយៗត្រូវបានលើកកម្ពស់។ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញពិភាក្សាអំពីទិសដៅសំខាន់ៗ ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីនាពេលខាងមុខ ជាពិសេសយន្តការនៃកិច្ចប្រជុំជាន់ខ្ពស់រវាងបក្សទាំងពីរ រដ្ឋាភិបាល រដ្ឋសភា ក្រសួង ស្ថាប័ន អង្គការមហាជន អំពីប្រពៃណីទំនាក់ទំនង វៀតណាម-កម្ពុជា៕

ប្រតិកម្មទៅវិញ