វៀតណាម - Marocco បង្កើនទំនាក់ទំនងសហប្រតិបត្តិការ

Chia sẻ
អនុរដ្ឋមន្ត្រីការបរទេសវៀតណាម Bui Thanh Son
ដឹកនាំគណៈប្រតិភូវៀតណាម ទៅបំពេញទស្សនកិច្ច
ជាផ្លូវការនៅ Marocco ចាប់ពីថ្ងៃទី ១៣ ដល់ទី ១៦
មិថុនា។
សំដៅពង្រីកទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំង ២
អនុរដ្ឋមន្ត្រីការបរទេសវៀតណាម Bui Thanh Son ដឹកនាំគណៈប្រតិភូវៀតណាម ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅ Marocco ចាប់ពីថ្ងៃទី ១៣ ដល់ទី ១៦ មិថុនា។ ក្នុងបណ្ដាជំនួបធ្វើការជាមួយគណៈប្រតិភូវៀតណាម ភាគី Marocco បានសង្កត់ធ្ងន់
ថា៖ Marocco យកចិត្តទុកដាក់និងមានគោលបំណងពង្រីកទំនាក់ទំនង
សហប្រតិបត្តិការ លើគ្រប់វិស័ជាមួយវៀតណាម ជាពិសេសគឺ ពាណិជ្ជកម្ម
ការវិនិយោគ ទេសចរណ៍ វប្បធម៌ អប់រំ-បណ្ដុះបណ្ដាល ។ល។ តំណាងរបស់
គណៈប្រតិភូវៀតណាម លោក Bui Thanh Son បានអះអាងថា៖ វៀតណាម
ត្រៀមខ្លួនជាស្រេចជំរុញកិច្ចសហប្រតិបត្តិការ ជាមួយ Marocco លើបណ្ដាវិស័យ
ដែលភាគីទាំង ២ មានសក្តានុភាពជាច្រើននិង តំរូវការសហប្រតិបត្តិការ។ ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនេះ វៀតណាមនិង Marocco បានចុះហត្ថលេខា
លើកិច្ចព្រមព្រៀងលើកទឹកចិត្តនិងការពារការវិនិយោគ កិច្ចព្រមព្រៀងសហប្រតិ
បត្តិការទេសចរណ៍ សំដៅបង្កើតមូលដ្ឋានគតិយុត្តិ ឲ្យការបង្កើន ទំនាក់ទំនង
សហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វប្បធម៌ រវាងប្រទេសទាំង ២ ឲ្យខ្លាំង
ក្លាថែមទៀត៕

ប្រតិកម្មទៅវិញ