ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការនៃសាធារណរដ្ឋអាហ្វ្រិកខាងត្បូង |
នារសៀលថ្ងៃទី 7 កញ្ញា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការនៃសាធារណៈរដ្ឋអាហ្វ្រិកខាងត្បូង លោកស្រី Maite Nkoana Mashabane ។ ក្នុងជំនួបនេះភាគីទាំងពីរបានឯកភាពបន្តការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ជាពិសេសថ្នាក់ដឹកនាំជាន់ខ្ពស់ លើកទឹកចិត្តនិងបង្កលក្ខណះសម្រាប់ការផ្លាស់ប្តូរប្រជាជនដើម្បីលើកកំពស់ចំណងសាមគ្គីភាពនិងការយោគយល់គ្នាទៅវិញទៅមក។ ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh និងរដ្ឋមន្រ្តី លោកស្រី Maite Nkoana Mashabane បានអះអាងនូវការប្តេជ្ញាចិត្តជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់២ពាន់លានដុល្លារក្នុងមួយឆ្នាំតាមកិច្ចព្រមព្រៀងរវាងភាគីទាំងពីរនិងព្រមព្រៀងគ្នាលើវិធានការនានាដើម្បីសំរេចគោលដៅនេះរួមទាំងការលើកកំពស់ការផ្លាស់ប្តូរព័ត៌មានអំពីគោលនយោបាយនិងទីផ្សារបង្កលក្ខណះ ងាយស្រួលសម្រាប់សហគ្រាសនៃភាគីទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីររូបក៏បាន ពិភាក្សាអំពីវិធានការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ សន្តិសុខ យុត្តិធម៌ ការអប់រំនិងបណ្តុះបណ្តាលផងដែរ៕