រូបថតនៃការដាច់ភ្លើងនៅទីក្រុង Caracas វេណេហ្ស៊ុអេឡា នាថ្ងៃទី ៩ខែមីនា ឆ្នាំ ២០១៩ (រូបថត AFP /TTXVN) |
នាថ្ងៃទី ១០ខែមីនា នៅក្នុងសារមួយបង្ហោះលើបណ្តាញសង្គម Twitter ថ្នាក់ដឹកនាំ វ៉េណេស៊ុយអេឡាបានឲ្យដឹងថា បណ្តាញអគ្គីសនីជាតិ រងការវាយប្រហារតាមអ៊ីនធឺ ណែតក្នុងរយៈពេលពីរបីថ្ងៃកន្លងមក ដែលធ្វើឱ្យការងារជួសជុលជួបការលំបាកបន្តិច។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញនិងបុគ្គលិកបច្ចេកទេសនៅតែកំពុងព្យាយាមយ៉ាងខ្លាំងក្លា ដើម្បីស្ដារការផ្គត់ផ្គង់អគ្គិសនីឱ្យបានឆាប់តាមការដែលអាចធ្វើទៅបាន។ រដ្ឋាភិបាលវ៉េណេស៊ុយអេឡាក៏បានចោទប្រកាន់ក្រុមជ្រុលនិយមនៅសហរដ្ឋអាមេរិកនិងក្រុមប្រឆាំងក្នុងស្រុក ឈរពីក្រោយការបំផ្លិចបំផ្លាញនេះដើម្បីបង្កភាពចលាចលនៃស្ថានភាពនយោបាយនិងសង្គម៕