អនុប្រធានាធិបតីវ៉េណេស៊ុយអេឡាលោកស្រី Delcy Rodriguez |
ថ្លែងមតិនៅក្នុងកិច្ចសម្ភាសន៍ជាមួយបណ្តាញទូរទស្សន៍ RT អនុប្រធានាធិបតី លោកស្រី Rodriguez បានលើកច្បាស់ថា៖ "រាល់ការបញ្ជាណែនាំរបស់រដ្ឋាភិបាលនៃប្រធានាធិបតីអាមេរិក លោក Donald Trump នឹងមិននាំមកនូវកិច្ចចរចាណាមួយនោះឡើយ គ្រាន់តែមានសង្រ្គាមតែប៉ុណ្ណោះដែលនឹងរារាំងចំពោះការធ្វើកិច្ចសន្ទនា» ហើយ លោកស្រីក៏បានប្រកាសទៀតថា វ៉េណេស៊ុយអេឡាបានយល់ព្រមធ្វើកិច្ចសន្ទនានិងប្រឆាំងជំទាស់នឹងសង្គ្រាមផងដែរ។ លោកស្រី Rodriguez បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនពីបទប្រកាន់ខ្ជាប់តាមគោលនយោបាយ«បដិសេដទាំងស្រុងនូវនយោបាយនិងមនោគមវិជ្ជារបស់វ៉េណេស៊ុយអេឡា ក៏ដូចជាទម្រង់សង្គមនិយម Bolivar។ លោកស្រី Rodriguez ក៏បានបដិ សេដចំពោះសេចក្តីប្រកាសថា វ៉េណេស៊ុយអេឡាកំពុងទទួលរងពីវិបត្តិមនុស្សធម៌ ដោយអះអាងថានេះគឺជា "ពាក្យសំដីកុហក" សំដៅយកលេសធ្វើអន្តរាគមន៍ចូលក្នុងប្រទេសអាមេរិកខាងត្បូងនេះផងដែរ៕