វង់ចរចារសន្តិភាពថ្មីអំពីស៊ីរីបន្តត្រូវបានផ្អាក

Chia sẻ
(VOVworld) - នាថ្ងៃទី១ មិនា ការិយាល័យរបស់បេសក
ជនពិសេសអ.ស.បទទួលបន្ទុកបញ្ហាស៊ីរីលោក Staffan
De Mitsura បានជូនដំណឹងថា វង់ចរចារសន្តិភាពថ្មីអំពី
វិបត្តិនៅស៊ីរីនឹងបន្តត្រូវបានលើកពេលដល់ថ្ងៃទី៩
មិនា ជំនួសឲ្យថ្ងៃទី៧មិនាតាមផែនការវិញ។
វង់ចរចារសន្តិភាពថ្មីអំពីស៊ីរីបន្តត្រូវបានផ្អាក - ảnh 1
កងទ័ពរដ្ឋាភិបាលស៊ីរីត្រួតពិនិត្យរោងចក្រមួយនៅទីក្រុង Aleppo នាថ្ងៃទី២១ កុម្ភៈ (រូបថត៖AFP)

(VOVworld) - នាថ្ងៃទី១ មិនា ការិយាល័យរបស់បេសកជនពិសេសអ.ស.បទទួល
បន្ទុកបញ្ហាស៊ីរីលោក Staffan De Mitsura បានជូនដំណឹងថា វង់ចរចារសន្តិភាពថ្មីអំពី
វិបត្តិនៅស៊ីរីនឹងបន្តត្រូវបានលើកពេលដល់ថ្ងៃទី៩ មិនា ជំនួសឲ្យថ្ងៃទី៧ មិនាតាម
ផែនការវិញ។នេះជាលើកទី២ដែលវង់ចរចារថ្មីនេះត្រូវផ្អាកក្រោយពី ពេលមិនអាច
ប្រព្រឹត្តទៅនាថ្ងៃទី២៥ កុម្ភៈកន្លងទៅតាមផែនការដំបូង។សេចក្ដីជូនដំណឹងពោល
ខាងលើឲ្យដឹងថា ការលើកពេលនេះគឺចាំបាច់ដើម្បីភាគីទាក់ទិន នានាមានពេល
វេលាវាយតំលៃអំពីបញ្ហាជាក់ស្ដែងដែលកំពុងប្រព្រឹត្តទៅនៅស៊ីរី តាមនោះជួយឲ្យ
ដំណើរការចរចារកាន់តែងាយស្រួលថែមទៀត។មុននោះ វង់ចរចារនាពេលថ្មី
បំផុតអំពីបញ្ហាស៊ីរី ដែលបានប្រព្រឹត្តទៅកាលពីដើមខែកុម្ភៈកន្លងទៅ មិននាំមក
នូវលទ្ធផលណាមួយឡើយដោយសារភាគីចូលរួមនានាមិនអាច ស្វែងរកបាននូវ
សម្លេងរួមក្នុងការដោះស្រាយសង្គ្រាមស៊ីវិលនៅប្រទេសមជ្ឈឹម បូព៌ានេះ។ប៉ុន្តែ
ដោយបទឈប់បាញ់នៅស៊ីរីដែលឧបត្ថម្ភដោយអាមេរិក និងរុស្ស៊ីចូលជាធរមាន
ចាប់ពីថ្ងៃទី២៧ កុម្ភៈមក អ.ស.បសង្ឃឹមថានេះជាបុព្វបទ ដើម្បីជួយឲ្យជំនួបចរ
ចារសន្តិភាពអំពីស៊ីរីនាពេលអនាគតអាចនាំមកនូវលទ្ធផលសកម្មក្នុងកាលៈ
ទេសៈដែលការខំប្រឹងប្រែងខាងការទូតទាំងឡាយរបស់សហគមន៍អន្តរជាតិ
សុទ្ធតែទទួលបរាជ័យហើយ៕

ប្រតិកម្មទៅវិញ