វង់ចរចារនុយក្លេអ៊ែរថ្មីរវាងអ៊ីរ៉ង់និងក្រុមP5+1

Chia sẻ
(VOVworld)-ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២០មិថុនា អ៊ីរ៉ង់
និងក្រុម P5+1(រួមមានប្រទេស​​ ចំនួន៥ជាសមាជិក
ក្រុមប្រឹក្សាសន្តិសុខអ.ស.ប និងអាល្លឺម៉ង់)

វង់ចរចារនុយក្លេអ៊ែរថ្មីរវាងអ៊ីរ៉ង់និងក្រុមP5+1 - ảnh 1
វង់ចរចារនុយក្លេអ៊ែរថ្មីរវាងអ៊ីរ៉ង់និងក្រុមP5+1 (រូបថតៈAFP/TTXVN)


(VOVworld)-ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២០មិថុនា អ៊ីរ៉ង់និងក្រុម P5+1(រួមមានប្រទេស​​ ចំនួន៥ជាសមាជិកក្រុមប្រឹក្សាសន្តិសុខអ.ស.ប និងអាល្លឺម៉ង់) ឈានចូលវង់ចរចារ
លើកទី៥ ស្តីអំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ។ មុននោះ អ៊ីរ៉ង់មានជំនួបចរចារទ្វេភាគី
ជាមួយ ប្រទេសភាគច្រើនក្នុងក្រុម P5+1 ដូចជាអាមេរិក  រុស្ស៊ី បារាំង អាល្លឺម៉ង លើក
លែងតែ អង់គ្លេសនិងចិន សំដៅបង្រួមរាល់ការខ្វែងគំនិតរវាងភាគីនានា មុននឹង
ឈានទៅ ដល់វង់ចរចារជាន់ខ្ពស់។ ប្រធានគណៈប្រតិភូអ៊ីរ៉ង់ អនុរដ្ឋមន្រ្តីក្រសួងការ
បរទេសោក Abbas Araqchi បានសង្កត់ធ្ងន់ថា ភាគីនានាសុទ្ធតែយល់ព្រមឈានដល់
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរចុងក្រោយ។ អ៊ីរ៉ង់និងក្រុម P5+1 ដាក់
គោលដៅ នឹងសម្រេចឲ្យបានកិច្ចព្រមព្រៀងយូរអង្វែងអំពីបណ្តាសកម្មភាពបរមាណូ
ក្នុងខែកក្កដាខាងមុខ៕

 

ប្រតិកម្មទៅវិញ