វ៉ាក់សាំងនេះត្រូវបានបង្កើតឡើងដោយការចិញ្ចឹមវីរុសក្នុងស៊ុតមាន់និងកោសិកាសត្វ បន្ទាប់មកគេលុបបំបាត់ធាតុពុលនៃមេរោគជាបណ្តើរៗ។ លទ្ធផលនៃការស្រាវជ្រាវកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ដ៏ល្អ ហើយគេរំពឹងទុកថានឹងធ្វើតេស្តគ្លីនិកចាប់ផ្តើមពីខែកក្កដាខាងមុខនេះ។
ជាធម្មតា ត្រូវចំណាយរយៈពេលយ៉ាងហោចណាស់ ១ ឆ្នាំដើម្បីផលិតវ៉ាក់សាំងជាបន្តបន្ទាប់ដោយសារតែត្រូវការធ្វើតេស្តិ៍នៅតាមមូលដ្ឋាននានាដែលត្រូវបានបំពាក់នូវតម្រូវការស្របតាមស្តង់ដារសុវត្ថិភាពខ្ពស់ផងដែរ។ ទោះយ៉ាងណាក៏ដោយ អ្នកស្រាវជ្រាវនានាកំពុងអនុវត្តបច្ចេកវិទ្យាថ្មី ដើម្បីកាត់បន្ថយពេលវេលានៃការផ្សំវ៉ាក់សាំង៕