លីប៊ីព្រមានថា IS នៅតែគំរាមកំហែងដល់សន្តិសុខជាតិ

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១៧ ខែធ្នូ រដ្ឋាភិបាលលីប៊ីដែលគាំទ្រដោយអង្គការសហប្រជាជាតិបានព្រមានថាអង្គការភេរវករអ៊ីស្លាមស្វ័យប្រកាស (IS) នៅតែគំរាមកំហែងដល់សន្តិសុខជាតិ ទោះបីជាអង្គការនេះត្រូវបានវាយប្រហារឲ្យបរាជ័យនៅទីក្រុងSirte កាលពីចុងឆ្នាំ២០១៦។
លីប៊ីព្រមានថា IS នៅតែគំរាមកំហែងដល់សន្តិសុខជាតិ - ảnh 1 ទីក្រុង Sirte

ក្នុងសេចក្តីប្រកាសក្នុងឱកាសរំលឹកខួបលើកទី២នៃជ័យជំនះលើអង្គការ IS រដ្ឋាភិបាលលីប៊ីបានសង្កត់ធ្ងន់ថាទោះបីជាទីក្រុង Sirte ត្រូវបានរំដោះប្រកបដោយជោគជ័យក៏ដោយ ប៉ុន្តែតែអង្គការភេរវករនេះមិនត្រូវបានរំលាយចោលទាំងស្រុងនោះឡើយ។ រដ្ឋាភិបាលលីប៊ីបានអំពាវនាវឱ្យមានសាមគ្គីភាព និងការបង្រួបបង្រួមខាងយោធានៅទូទាំងប្រទេសដើម្បីវាយកម្ចាត់ឲ្យបរាជ័យលើពួរភេរវកម្មនេះផងដែរ៕

ប្រតិកម្មទៅវិញ