ទិដ្ឋភាពនៃសន្និសីទកាសែត នាយករដ្ឋមន្ត្រីជាមួយសហគ្រាស (រូបថតៈ THU HANG) |
នៅក្នុងសន្និសីទកាសែតនេះ លោក Mai Tien Dung បានអះអាងថា រដ្ឋា ភិបាលវៀតណាមជានិច្ចកាលរួមដំណើរជាមួយសហគ្រាសនិងបង្កលក្ខណៈ ងាយស្រួលដើម្បីផ្នែកសេដ្ឋកិច្ចឯកជនអាចក្លាយទៅជាកម្លាំងចលករសំខាន់នៃខឿនសេដ្ឋកិច្ច។ ក៏ក្នុងសន្និសីទកាសែតនេះ អញ្ជើញឆ្លើយសំណួរស្តីពីការបង់ប្រាក់ទាក់ទង់ផ្ទាល់ជាមួយប្រភព ទុន បង្កលក្ខណៈអំពីទុនសម្រាប់សហគ្រាសធុនតូចមិងមធ្យម ទេសាភិបាលរងធនាគាជាតិវៀត ណាម លោក Dao Minh Tu បានឲ្យដឹងថា៖
“កាត់បន្ថយចំណាយសម្រាប់សហគ្រាសធុនតូចនិងមធ្យមជាតម្រូវការចំាបាច់។ កាត់ បន្ថយចំណាយដើម្បីទាក់ទងផ្ទាល់ជាមួយប្រភពទុនក្រោមគ្រប់រូបភាព ប៉ុន្តែមានប្រការចាំ បាច់មួយគឺ ធ្វើយ៉ាងម៉េចដើម្បីកាត់បន្ថយអត្រាការប្រាក់កម្ចី បង្កលក្ខណៈងាយស្រួលឲ្យសហ គ្រាសធុនតូចនិងមធ្យមសន្សំសំចៃលើការចំណាយសមស្រប។ការកាត់បន្ថយចំណាយនេះរបស់ ធនាគារពាណិជ្ជកម្មគឺស្ថិតក្នុងកម្មវិធីរួមផងដែរ”៕