|
នាវាដឹកឧស្ម័នARAEVO (រូបថត៖tovima.gr) |
(VOVworld) - នាថ្ងៃទី៥ មករា កម្លាំងកងទ័ពជើងអាកាសរបស់រដ្ឋាភិបាលក្រិកបាន
ឡើងសម្លេងទទួលការខុសត្រូវឲ្យការវាយប្រហារតាមជើងអាកាសតម្រង់ទៅលើ
នាវាដឹកឧស្ម័នសង្ស័យរបស់ក្រិក នៅកំពង់ផែរ Derna ភាគខាងកើតលីប៉ី។អ្នកនាំ
ពាក្យកងទ័ពជាតិលីប៉ី(LNA)លោក Ahmad Al-Mismari បានអះអាងថា ដោយសារ
នាវាដឹកឧស្ម័នឈ្មោះ ARAEVO ព្យួរទង់ជាតិលីបេរីយ៉ា សង្ស័យណាស់ ហើយមិន
គោរពបទបញ្ជាដែលសំណូមពរឲ្យឈប់ដើម្បីត្រួតពិនិត្យ មុនចូលក្នុងកំពង់ផែរ
Derna ទេ ដោយហេតុនេះ កម្លាំងកងទ័ពជើងអាកាសលីប៉ីបានវាយប្រហារទៅលើ
នាវានេះ។កំពង់ផែ Derna នាបច្ចុប្បន្ន គឺស្ថិតក្រោមការកាន់កាប់របស់ជនប្រដាប់
អាវុធដែលគាំទ្រកម្លាំងរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាស ហេតុនេះហើយ LNA បាន
ប្រកាសច្រើនលើកថា នឹងវាយប្រហារនាវា ទូក ដែលចេញចូលទីនេះ៕