លទ្ធផលស្មើនឹងវៀតណាមគឺជាជោគជ័យដ៏ធំមួយរបស់ហ្វីលីពីន

Chia sẻ
(VOVWORLD) - ក្នុងសន្និសីទសារព័ត៌មានក្រោយបញ្ចប់ការប្រកួត លោក Fegidero បាននិយាយថា៖ វៀតណាមគឺជាក្រុមជើងឯកបច្ចុប្បន្ន និងជាបេក្ខភាពលេខមួយក្នុងការប្រកួតកីឡាបាល់ទាត់បុរសនៅស៊ីហ្គេមរដូវកាលនេះ។
លទ្ធផលស្មើនឹងវៀតណាមគឺជាជោគជ័យដ៏ធំមួយរបស់ហ្វីលីពីន - ảnh 1លោក Norman Fegidero គ្រូបង្វឹក U២៣ ហ្វីលីពីន (រូបថត៖ Minh Duc)

លោក Norman Fegidero គ្រូបង្វឹកក្រុមជម្រើជាតិ U២៣ ហ្វីលីពីន សម្តែងការពេញចិត្តចំពោះវិធីដែលហ្វីលីពីនប្រើប្រាស់សម្រាប់ការពារនិងស្មើវៀតណាម ០-០  ក្នុងការប្រកួតបាល់ទាត់បុរសពូល A នៃព្រឹត្តិការណ៍ស៊ីហ្គេម ៣១ កាលពីយប់ថ្ងៃទី ៨ ឧសភា។ ក្នុងសន្និសីទសារព័ត៌មានក្រោយបញ្ចប់ការប្រកួត លោក Fegidero បាននិយាយថា៖ វៀតណាមគឺជាក្រុមជើងឯកបច្ចុប្បន្ន និងជាបេក្ខភាពលេខមួយក្នុងការប្រកួតកីឡាបាល់ទាត់បុរសនៅស៊ីហ្គេមរដូវកាលនេះ។ គ្រូបង្វឹក Fegidero បានទទួលស្គាល់ថា បន្ទាប់ពីបានសិក្សាយ៉ាងយកចិត្តទុកដាក់លើទម្រង់ការទាត់របស់វៀតណាម លោកបានរៀបចំយុទ្ធសាស្ត្រការពារ។ គ្រូបង្វឹករូបនេះក៏ជឿជាក់ថា ភ្លៀងមួយមេបានជួយទម្រង់លេងបាល់ទាត់ហ្វីលីពីន បន្ថែមពីលើការខិតខំប្រឹងប្រែងរបស់កីឡាករក្នុងការទប់ស្កាត់ការវាយលុករបស់ក្រុមម្ចាស់ផ្ទះ។ ជាមួយនឹងពិន្ទុមួយពីការប្រកួតស្មើនេះ ហ្វីលីពីនបន្តនាំមុខក្នុងពូល A ដោយមាន ៤ ពិន្ទុ ដោយសារច្រើនជាងវៀតណាមក្នុងសន្ទស្សន៍រង (+៤ ទល់នឹង +៣)៕

ប្រតិកម្មទៅវិញ