លោក Pham Minh Chinh និងថ្នាក់ដឹកនាំអគ្គសហព័ន្ធពលករវៀតណាម ប្រគល់អំណោយជូនចំពោះកម្មកររ៉ែ (រូបថត៖ VOV) |
ប្រគល់អំណោយចំនួន៣០០ចំណែកជូនចំពោះកម្មករដែលមានស្ថានភាពលំបាកនិងកម្មកររ៉ែជាគំរូនានា លោក Pham Minh Chinh បានផ្ញើរសេចក្ដីជូនពរ ឆ្នាំថ្មីចំពោះកម្មករផ្នែកធ្យូងរ៉ែនៅ Quang Ninh។ លោកបានអះអាងថា៖
“នេះជាការងារដ៏មានអត្ថន័យមនុស្សសាស្ត្រ។ ខ្ញុំមានគោលបំណងថា បណ្ដាសមមិត្តបន្តយកចិត្តទុកដាក់ដល់ជីវភាពរបស់ពលករ ដែលក្នុងនោះមាន កម្មកររ៉ែ។ ថែទាំងទាំងខាងសម្ភារៈនិងស្មារតីដើម្បីអោយកម្មករមាន លក្ខណៈការងារល្អថែមទៀត ហើយទទួលបានផលប្រយោជន៍ដ៏សក្តិសមនឹង ការរួមចំណែកកម្លាំងកាយចិត្តរបស់ពួកគេចំពោះក្រុមហ៊ុននិងប្រទេសជាតិ”៕