លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញលោក Nguyen Thien Nhan ទទួលជួប ប្រធានរដ្ឋសភាអ៊ីរ៉ង់​

Chia sẻ
(VOVWORLD) - នារសៀល ថ្ងៃទី ១៧ ខែមេសា នៅទីក្រុងហូជីមិញ ក្នុងពិធីទទួឡជួបជាមួយ ប្រធានរដ្ឋសភាអ៊ីរ៉ង់ លោក Ali Ardeshir Larijani លេខាគណៈកម្មាធិការបក្សទី ក្រុងហូជីមិញ លោក Nguyen Thien Nhan បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ច នៅវៀតណាមរបស់ លោក Ali Ardeshir Larijani មានសារៈសំខាន់ណាស់ ដែលរួមចំណែកក្នុងការរំលឹកខួបលើកទី ៤៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ ព្រមទាំង លើកកំពស់ការយល់ដឹង និង ជួយឲ្យបរទេសទាំងពីរស្វែង យល់អំពីសក្តានុភាពនៃ កិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។
លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញលោក Nguyen Thien Nhan ទទួលជួប ប្រធានរដ្ឋសភាអ៊ីរ៉ង់​  - ảnh 1 លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញលោក Nguyen Thien Nhan ទទួលជួប ប្រធានរដ្ឋសភាអ៊ីរ៉ង់

រីឯលោក Ali Ardeshir Larijani បានអះអាងថា  ទោះបីជាទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅក៏ដោយ ក៏ប្រទេស ទាំងពីរនៅតែមានសក្តានុភាពលើកិច្ចសហប្រតិបត្តិការទៀតផង។ ដូច្នេះ ភាគីទាំងពីរ គប្បីបង្កលក្ខណៈងាយស្រួលក្នុងការផ្លាស់ប្តូរព័ត៌មាននិងជួយឧបត្ថម្ភដល់សហគ្រាសនៃ ប្រទេសទាំងពីរ តភ្ជាប់និងស្វែងយល់គ្នាទៅវិញទៅមក ជាពិសេស ប្រទេសទាំងពីរគួរ តែយកចិត្ត ទុកដាក់លើវិស័យដឹកជញ្ជូនតាមផ្លូវសមុទ្រ និងសាងសង់កំពង់ផែ៕

ប្រតិកម្មទៅវិញ