លេខាគណកម្មាធិការបក្សទីក្រុងហូជីមិញ លោក Nguyen Thien Nhan អញ្ជើញ​ជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចំពោះអ្នកមុខអ្នកការសាសនា

Chia sẻ
(VOVWORLD) -ក្នុងឱកាសនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ២០១៩ នារសៀលថ្ងៃទី ៣១ ខែមករា (ពោលគឺថ្ងៃទី ២៦ ខែ ១២ តាមច័ន្ទគតិឆ្នាំចរ សំរឹទ្ធស័ក) គណប្រតិភូគណកម្មាធិការបក្សទីក្រុង ក្រុមប្រឹក្សាប្រជាជន គណកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងហូជីមិញ ដឹកនាំដោយលោក Nguyen Thien Nhan សមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរបុណ្យចូលឆ្នាំថ្មីចំពោះអ្នកមុខអ្នកការសាសនានៅទីក្រុងហូជីមិញ។
លេខាគណកម្មាធិការបក្សទីក្រុងហូជីមិញ លោក Nguyen Thien Nhan អញ្ជើញ​ជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចំពោះអ្នកមុខអ្នកការសាសនា - ảnh 1 លោក Nguyen Thien Nhan លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរបុណ្យចូលឆ្នាំថ្មីចំពោះកាឌីណាល Pham Minh Man អតីតអាសឺវ៉េកនៅដំបន់កាន់សាសនាកាតូលិចទីក្រុងហូជីមិញ

នៅក្នុងជំនួបសួរសុខទុក្ខ និងជូនពរបុណ្យចូលឆ្នាំថ្មី ព្រះតេជគុណ Thich Thien Nhon ប្រធានក្រុមប្រឹក្សាភិបាលសមាគមន៍ពុទ្ធសាសនាវៀតណាមនោះ លោក Nguyen Thien Nhan បានជូនពរ ព្រះតេជគុណ មានសុខភាពល្អបរិបូរ ដើម្បីដឹកនាំ និងរៀបចំមហាពិធីវិសាខបូជាអង្គការសហប្រជាជាតិឆ្នាំ២០១៩ ប្រកបដោយជោគជ័យ។

នៅក្នុងការិយាល័យទី ២ មជ្ឈឹមសមាគមន៍ពុទ្ធសាសនាវៀតណាមនោះ លេខាគណកម្មាធិការបក្សទីក្រុង លោក Nguyen Thien Nhan បានអញ្ជើញសួរសុខទុក្ខ ព្រះតេជគុណ Thich Thien Phap អនុប្រធានអចិន្ត្រៃយ៍ក្រុមប្រឹក្សាភិបាលសមាគមន៍ពុទ្ធសាសនាវៀតណាម ព្រមទាំងផ្ញើសេចក្ដីជូនពរដ៏ល្អប្រពៃបំផុតជូន ព្រះតេជគុណ ព្រះសង្ឈ និងអ្នកមុខអ្នកការ ពុទ្ធបរិស័ទនៅទីក្រុងហូជីមិញ និងប្រជាជននៅទូទាំងប្រទេសក្នុងឱកាសបុណ្យតេត ឆ្នាំកុរ ឯកស័ក ២០១៩។

នៅក្នុងជំនួបសួរសុខទុក្ខ និងជូនពរកាឌីណាល Pham Minh Man អតីតអាសឺវ៉េកនៅដំបន់កាន់សាសនាកាតូលិចទីក្រុងហូជីមិញនោះ លេខាគណកម្មាធិការបក្សទីក្រុង លោក Nguyen Thien Nhan បានអះអាងថា សមិទ្ធិផលរបស់ទីក្នុងនាបច្ចុប្បន្ននេះគឺសុទ្ធតែមានការរួមចំណែកយ៉ាងសកម្មរបស់ប្រជា កាតូលិកផងដែរ៕

ប្រតិកម្មទៅវិញ