សមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Nguyen Thien Nhan (រូបថត៖ TTXVN) |
សេចក្តីថ្លែងមតិនេះបានលើកឡើងនៅក្នុងពិធីទទួលជួបលោក Choi Joo Ho អគ្គនាយកក្រុមហ៊ុន Samsung Electronics VietNam នារសៀលថ្ងៃទី ១៤ ខែ មីនា នៅទីក្រុងហូជីមិញ។ អបអរសាទរចំពោះ ផលិតកម្ម និងការ ធ្វើអាជីវកម្មរបស់ Samsung នៅវៀតណាម លោក Nguyen Thien Nhan បានចាត់ទុកថាការអភិវឌ្ឍន៍ដ៏ខ្លាំងក្លារបស់ Samsung បានរួមចំណែកដ៏វិជ្ជមាន ក្នុងការអភិវឌ្ឍន៍ដ៏ល្អប្រសើររវាងវៀតណាមនិង កូរ៉េ ខាងត្បូងនាបច្ចុប្បន្ន។ លោក Nguyen Thien Nhan ក៏វាយតម្លៃខ្ពស់ដល់ការ Samsung ដំណើរការវិនិយោគចូលតំបន់ភាគខាងត្បូងវៀតណាម និង អះអាងថា ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចបង្កលក្ខណៈអោយ Samsung ពង្រីកការ វិនិយោគនិងចូលរួមតំបន់បច្ចេកវិទ្យាខ្ពស់របស់ទីក្រុងក៏ដូច ជាការបន្តបើក ទូលាយ ចំនូនសហគ្រាសដែលចូលរួមខ្សែសង្វាក់ផ្គត់ផ្គង់របស់ Samsung ផងដែរ។ រីឯខ្លួនវិញ លោក Choi Joo Ho សម្តែងបំណងប្រាថ្នាថា នាពេលខាងមុខ នឹង ទទួលបានការជួយឧបត្ថម្ភយ៉ាងសកម្មពីថ្នាក់ដឹកនាំទីក្រុង និង ស្ថាប័ននានាដើម្បី Samsung បន្តទទួលបានសមិទ្ធិផលដ៏វិជ្ជមាន ជាពិសេសក្នុងរាល់កម្មវិធី បណ្តុះបណ្តាលប្រភពធនធានមនុស្ស អ្នកពិគ្រោះ បើកទូលាយផលិត ជាដើម៕