លោក Nguyen Van Quang លេខាគណៈកម្មាធិការបក្ស Da Nang ប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោកស្រី ជា គឹមថា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅវៀតណាម។ រូបថត៖ VOV |
ក្នុងជំនួបជាមួយលោកស្រី ជា គឹមថា ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាម លោក Nguyen Van Quang បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ស្ថានទូតកម្ពុជាប្រចាំនៅទីក្រុងហាណូយ ជាស្ពានជំរុញនិងអនុវត្តកម្មវិធីសហប្រតិបត្តិការរវាងទីក្រុង Da Nang ជាមួយមូលដ្ឋាននិងដៃគូនានានរបស់កម្ពុជានាពេលកន្លងទៅ រួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយនិងយូរអង្វែងវៀតណាម-កម្ពុជា។
លេខាគណៈកម្មាធិការបក្ស Da Nang បានទទួលជួបលោកស្រី Khamphao Ernthavanh ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំនៅវៀតណាម។ រូបថត៖ VOV |
ក្នុងជំនួបជាមួយលោកស្រី Khamphao Eunthavanh ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម លេខាគណៈកម្មាធិការបក្សទីក្រុង Da Nang សង្ឃឹមថា ស្ថានទូតឡាវប្រចាំនៅទីក្រុងហាណូយ និងស្ថានអគ្គកុងស៊ុលឡាវប្រចាំនៅទីក្រុង Da Nang នឹងបន្តដើរតួជាស្ពានជំរុញនិងអនុវត្តកម្មវិធីសហប្រតិបត្តិការរវាងទីក្រុង Da Nang ជាមួយមូលដ្ឋាននិងដៃគូនានារបស់ឡាវនាពេលខាងមុខ។
លោក Nguyen Van Quang លេខាគណៈកម្មាធិការបក្សទីក្រុង Da Nang បានទទួលជួបលោក Olivier Brochet ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពបារាំងប្រចាំនៅវៀតណាម។ រូបថត៖ VOV |
ទទួលជួបនិងធ្វើការជាមួយលោក Olivier Brochet ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅវៀតណាម លោក Nguyen Van Quang សង្ឃឹមថា នាពេលខាងមុខ ឯកអគ្គរដ្ឋទូតនឹងបន្តជួយអភិវឌ្ឍទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងដៃគូនានារបស់បារាំង និងទីក្រុង Da Nang លើគ្រប់វិស័យ ជាពិសេសទេសចរណ៍ វប្បធម៌ និងការអភិវឌ្ឍន៍កំពង់ផែសមុទ្រ; ជួយវិនិយោគិនបារាំងមកស្រាវជ្រាវបរិយាកាសវិនិយោគ និងស្វែងរកឱកាសវិនិយោគ និងធុរកិច្ចនៅទីក្រុង Da Nang៕