លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការយោធាមជ្ឈិម

Chia sẻ

(VOVWORLD) - នាព្រឹកថ្ងៃទី ២៨ សីហា នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋវៀត ណាមលោក តូ ឡឹម លេខាគណៈកម្មាធិការយោធាមជ្ឈិមបានអញ្ជើញជាអធិបតី កិច្ចប្រជុំជាមួយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការយោធាមជ្ឈិម ស្តីពីការអនុវត្ត ភារកិច្ចយោធា និងការពារជាតិចាប់ពីដើមអាណត្តិមហាសន្និបាតបក្សលើកទី ១៣ មក។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការយោធាមជ្ឈិម - ảnh 1លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ថ្លែងមតិដឹកនាំកិច្ចប្រជុំ។ (រូបថត៖ VOV)
ថ្លែងមតិដឹកនាំកិច្ចប្រជុំ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល និងសមិទ្ធិផលរបស់គណៈអចិន្រ្តៃយ៍គណៈកម្មាធិការយោធា មជ្ឈិម  ថ្នាក់ដឹកនាំក្រសួងការពារប្រទេស និងកម្មាភិបាល យុទ្ធជននៃកងទ័ពទាំងមូល ដែលសម្រេចបានតាំងពីដើមអាណត្តិរហូតមកដល់បច្ចុប្បន្ន។ ដោយអះអាងថា កងទ័ព ដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាបរិយាកាសសន្តិភាព ស្ថិរភាព ដើម្បីកសាង និង អភិវឌ្ឍន៍ប្រទេសនោះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានលើកច្បាស់ថា កងទ័ពត្រូវតែទទួលបានការយកចិត្តទុកដាក់កសាងឲ្យកាន់តែរឹងមាំលើគ្រប់ទិដ្ឋភាព។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការយោធាមជ្ឈិម - ảnh 2លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម; លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ថ្នាក់ដឹកនាំបក្ស រដ្ឋ និងប្រតិភូដែលអញ្ចើញចូលរួមកិច្ចប្រជុំ។ (រូបថត៖ VOV)
លើកឡើងអំពីភារកិច្ច និងដំណោះស្រាយនាពេលខាងមុខ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើឱ្យគណៈកម្មាធិការយោធាមជ្ឈិម និងក្រសួងការពារ ប្រទេស ផ្តោតការយកចិត្តទុកដាក់លើការអនុវត្តឲ្យបានល្អនូវមុខងារធ្វើសេនាធិការជា យុទ្ធសាស្ត្រចំពោះបក្ស និងរដ្ឋលើបញ្ហាយោធា ការពារជាតិ ម្ចាស់ការលើកកំពស់ សមត្ថភាពស្រាវជ្រាវ ព្យាករណ៍ មានដំណោះស្រាយប្រកបដោយភាពបត់បែន និង ប្រសិទ្ធភាពទៅនឹងករណីនានា ហើយជៀសវាងភាពអកម្មនិងភ្ញាក់ផ្អើល។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសង្កត់ធ្ងន់ថា ការអនុវត្តគោលមាគ៌ាការពារជាតិ ដោយប្រជាជនទាំងមូល សង្គ្រាមប្រជាជន និងការពារមាតុភូមិក្នុងស្ថានភាពថ្មី ត្រូវតែ ឈរលើទស្សនៈដោយពឹងផ្អែកលើប្រជាជន ចាត់ទុក “ប្រជាជនជាឫសគល់” ជាមជ្ឈ ភាព និងជាកម្មវត្ថុ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ក៏បានស្នើឱ្យកងទ័ព ទាំងមូលអនុវត្តន៍ឱ្យបានល្អនូវគោលជំហរ គួបផ្សំការពារជាតិជាមួយសេដ្ឋកិច្ច សេដ្ឋ កិច្ចជាមួយការពារជាតិ; កសាងជួរកម្មាភិបាល និងបក្ខជនដែលមានលក្ខណៈសម្បត្តិ គ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការការងារក្នុងស្ថានភាពថ្មី ព្រមទាំងផ្លាស់ប្ដូរថ្មី លើក កំពស់គុណភាពនៃការអប់រំនយោបាយ មនោគមវិជ្ជា ព័ត៌មាននិងការឃោសនា ផងដែរ៕

ប្រតិកម្មទៅវិញ