លោកអគ្គលេខាបក្ស តូ ឡឹម និងលោកប្រធានរដ្ឋ លឿង កឿង ប្រគល់ការងាររបស់ប្រធានរដ្ឋ

Chia sẻ

(VOVWORLD) - នាព្រឹកថ្ងៃទី ២២ តុលា នៅវិមានប្រធានរដ្ឋ ខុទ្ទកាល័យប្រធានរដ្ឋវៀតណាម បានរៀបចំពិធីប្រគល់-ទទួលការងាររវាងលោកអគ្គលេខាបក្ស តូ ឡឹម និងលោក ប្រធានរដ្ឋ លឿង កឿង។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញនិងលោកប្រធានរដ្ឋ សភា ត្រិន ថាញ់មិន ក៏អញ្ជើញចូលរួមពិធីនេះផងដែរ។

លោកអគ្គលេខាបក្ស តូ ឡឹម និងលោកប្រធានរដ្ឋ លឿង កឿង ប្រគល់ការងាររបស់ប្រធានរដ្ឋ - ảnh 1លោកអគ្គលេខាបក្ស តូ ឡឹម និងលោកប្រធានរដ្ឋ លឿង កឿង ប្រគល់កំណត់ហេតុការងាររបស់ប្រធានរដ្ឋ។ (រូបថត៖ TTXVN)
ថ្លែងក្នុងពិធី លោកអគ្គលេខាបក្ស តូ ឡឹម មានប្រសាសន៍ថា ទោះបីជាពេលវេលាកាន់តំណែងជាប្រធានរដ្ឋមិនច្រើនក៏ដោយ ក៏លោក និងសមូហភាពការិយាល័យ នយោបាយ គណៈលេខានិង គណៈកម្មាធិការមជ្ឈិមបានដោះស្រាយកិច្ចការបន្ទាន់ ជាច្រើន ហើយខិតខំប្រឹងប្រែងអនុវត្តន៍ឱ្យបានពេញលេញនូវភារកិច្ច និងសមត្ថកិច្ច របស់ប្រធានរដ្ឋ ដូចដែលបានចែងដោយរដ្ឋធម្មនុញ្ញ បង្កើតការផ្លាស់ប្តូរមួយចំនួនដែល ត្រូវបានប្រជាជន សមមិត្ត ជនរួមជាតិ និងមិត្តភក្តិអន្តរជាតិយកចិត្តទុកដាក់និងគាំទ្រ។ លោកអគ្គលេខាបក្សអញ្ជើញមានប្រសាសន៍ថា៖ “ខ្ញុំជឿជាក់យ៉ាងមុតមាំថា លោកប្រធានរដ្ឋ លឿង កឿង នឹងខិតទៅរកការងារថ្មី យ៉ាងឆាប់រហ័ស ហើយផ្តល់ការណែនាំយ៉ាងដិតដល់ ទាន់ពេលវេលា និងមានប្រសិទ្ធ ភាព ដើម្បីរួមជាមួយគណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ គណៈលេខា រដ្ឋសភា រដ្ឋាភិបាល និងរណសិរ្សមាតុភូមិ... ដឹកនាំប្រជាជន អនុវត្តន៍ដោយជោគជ័យ នូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ នាំប្រទេសជាតិឈានចូលក្នុង យុគសម័យថ្មីដ៏ភ្លឺស្វាង រុងរឿង រួមវិភាគទានដ៏សក្តិសមក្នុងបុព្វហេតុកសាង និងការពារមាតុភូមិសង្គមនិយមវៀតណាម”។
ថ្លែងមតិក្នុងពិធីនេះដែរ លោកប្រធានរដ្ឋ លឿង កឿង បានអះអាងថា៖ “ដោយពង្រីកប្រពៃណីដ៏រុងរឿងរបស់ខុទ្ទកាល័យប្រធានរដ្ឋតាមរយៈជាង ៧៥ ឆ្នាំនៃការសាងសង់និងការរីកចម្រើន; បន្តភាពជោគជ័យ និងការដឹកនាំរបស់អគ្គលេខា បក្ស តូ ឡឹម ខ្ញុំស្នើនិងមានបំណងចង់ឲ្យថ្នាក់ដឹកនាំ កម្មាភិបាល និងបុគ្គលិកទាំងអស់ នៃខុទ្ទកាល័យប្រធានរដ្ឋ បន្តសាមគ្គី ឯកភាពគ្នា លើកកម្ពស់ស្មារតីទទួលខុសត្រូវខ្ពស់ ភាពឧស្សាហ៍ព្យាយាម ភាពម្ចាស់ការ ភាពច្នៃប្រឌិត ជំរុញការប្រឡងប្រណាំង កសាង បក្សភាគនិងអង្គភាពប្រកបដោយភាពស្អាតស្អំ រឹងមាំគ្រប់ជ្រុងជ្រោយ អនុវត្តន៍បាន ល្អនូវគ្រប់ភារកិច្ច សក្តិសមជាទីភ្នាក់ងារស្រាវជ្រាវ និងធ្វើសេនាធិការយុទ្ធសាស្ត្របម្រើ ប្រធានរដ្ឋ និងអនុប្រធានរដ្ឋ”។
មុននេះ លោកប្រធានរដ្ឋ លឿង កឿង បានអុជធូបគោរពវិញ្ញាណក្ខន្ធលោក ប្រធានហូជីមិញនៅផ្ទះលេខ៦៧ នៅក្នុងវិមានប្រធានរដ្ឋ៕

ប្រតិកម្មទៅវិញ