មជ្ឈិមបូព៌ា៖ ក្រុមហេសបូឡាបាញ់មីស៊ីល ១៧០គ្រាប់ ទៅលើអ៊ីស្រាអែល ខណៈដែលរដ្ឋធានីរបស់លីបង់​រងការវាយប្រហារយ៉ាងខ្លាំង​

Chia sẻ
(VOVWORLD) - យោងតាមប្រព័ន្ធផ្សព្វផ្សាយលីបង់ កាលពីយប់ថ្ងៃទី ២១ ខែតុលា យន្តហោះចម្បាំងអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមផ្លូវអាកាសយ៉ាងខ្លាំងក្លាចំនួន ១៣ លើកជាប់ៗគ្នានៅក្នុងតំបន់ Dahiyeh ជាយក្រុងភាគខាងត្បូងនៃរដ្ឋធានី Beirut ។ 

ទីភ្នាក់ងារសារព័ត៌មានជាតិលីបង់បានពណ៌នាថា នេះគឺជាការវាយឆ្មក់ដ៏ខ្លាំងក្លាបំផុតក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ របស់កងទ័ពជើងអាកាសអ៊ីស្រាអែលចូលជាយក្រុង Beirut ។ ក្នុងពេលនោះ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានឲ្យដឹងថា ក្រុមហេសបូឡាហ៍បានបាញ់មីស៊ីលជាង ១៧០ គ្រាប់ទៅកាន់ភាគខាងជើងនៃប្រទេសអ៊ីស្រាអែល។

មជ្ឈិមបូព៌ា៖ ក្រុមហេសបូឡាបាញ់មីស៊ីល ១៧០គ្រាប់ ទៅលើអ៊ីស្រាអែល ខណៈដែលរដ្ឋធានីរបស់លីបង់​រងការវាយប្រហារយ៉ាងខ្លាំង​ - ảnh 1ផ្សែងហុយឡើងបន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលទៅលើ Tayr Harfa ប្រទេសលីបង់។ រូបថត៖ THX/TTXVN

ការប្រយុទ្ធគ្នារវាង IDF និងក្រុមហេសបូឡាហ៍បន្តឡើងជណ្ដើរ បើទោះបីជាបេសកជនពិសេសរបស់សហរដ្ឋអាមេរិកទទួលបន្ទុកតំបន់មជ្ឈិមបូព៌ា លោក Amos Hochstein កំពង់មានវត្តមាននៅទីក្រុង Beirut ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងដើម្បីបន្ថយកម្តៅផងដែរ។ បន្ទាប់ពីជំនួបជាមួយប្រធានរដ្ឋសភាលីបង់ លោក Nabih Berri បេសកជនពិសេសលោក Hochstein បានប្រកាស រដ្ឋាភិបាលសហរដ្ឋអាមេរិកចង់បញ្ឈប់ជម្លោះនាពេលបច្ចុប្បន្ននេះឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។

នៅថ្ងៃដដែលនោះ ថ្លែងក្នុងទីក្រុង Beirut អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ (AL) លោក Ahmed Aboul Gheit បានឲ្យដឹងថា អាទិភាពរបស់ AL នាពេលនេះគឺសម្រេចបាននូវបទឈប់បាញ់នៅប្រទេសលីបង់ភ្លាមមួយរំពេច; ទន្ទឹមនឹងនោះ បានអំពាវនាវឱ្យអ៊ីស្រាអែលដកទ័ពឲ្យបានភ្លាមៗ ចេញពីទឹកដីលីបង់ដែលប្រទេសនេះបានទន្ទ្រានកាន់កាប់ ឬបញ្ជូនកងទ័ពទៅ។

នៅក្នុងការវិវឌ្ឍន៍ពាក់ព័ន្ធមួយ ប្រមុខទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ការសង្គ្រោះជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) លោក Philippe Lazzarini បានឲ្យដឹងថា អ៊ីស្រាអែលនៅតែរារាំងបេសកកម្មមនុស្សធម៌ពីការចូលទៅកាន់តំបន់ហ្គាហ្សាភាគខាងជើង ជាមួយនឹងការផ្គត់ផ្គង់សំខាន់ៗរួមមានថ្នាំពេទ្យ និងម្ហូបអាហារសម្រាប់ប្រជាជនក្នុងតំបន់ដែឡត្រូវបានឡោមព័ទ្ធ៕

ប្រតិកម្មទៅវិញ