អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញ អុជធូបទានរំលឹកដល់វិញ្ញានក្ខ័ន្ធបុព្វការីជន និងអ្នកដែលមានទេពកោសល្យ |
នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញ អុជធូបទានរំលឹកដល់វិញ្ញានក្ខ័ន្ធបុព្វការីជន និងអ្នកដែលមានទេពកោសល្យចំពោះប្រទេសជាតិនៅមណ្ឌលកេរ្កិ៍ដំណែលព្រះបរមរាជរាំង Thang Long នៅទីក្រុងហាណូយ។
នៅចំពោះមុខ វិញ្ញានក្ខ័ន្ធបុព្វការីជន និងអ្នកដែលមានទេពកោសនោះ លោកអគ្គលេខាបក្ស Nguyen Phu Trong បានប្តេជ្ញាចិត្តពង្រីកប្រពៃណីវប្បធម៌ វីរភាពរបស់ Thang Long - ហាណូយ និងរាល់តម្លៃដ៏ថ្លៃថ្លារបស់ប្រទេសជាតិ; ពូនជ្រុំផែនមហាសាមគ្គីជាតិឲ្យកាន់តែខ្លាំងមាំមួន; កសាងរដ្ឋធានីឲ្យកាន់តែស្រស់បំព្រង សម្បូធូធារ អរិយធម៌ ទំនើប និងខិតខំប្រឹងប្រែងដើម្បីគោលដៅប្រជាជនសម្បូរធូធារ ប្រទេសជាតិខ្លាំងមាំមួន ប្រជាធិតតេយ្យ សមភាព អរិយធម៌។
លោកអគ្គលេខាបក្ស Nguyen Phu Trong បានអញ្ជើញជូនពរបុណ្យតេតដល់កម្មាភិបាល បុគ្គលិក និងកម្មករនៃមជ្ឈមណ្ឌលអភិរក្សបេតិកភណ្ឌ Thang Long - ហាណូយ |
ក្នុងឱកាសនេះ លោកអគ្គលេខាបក្ស Nguyen Phu Trong បានអញ្ជើញជូនពរបុណ្យតេតដល់កម្មាភិបាល បុគ្គលិក និងកម្មករនៃមជ្ឈមណ្ឌលអភិរក្សបេតិកភណ្ឌ Thang Long - ហាណូយ។ លោកអគ្គលេខាបក្ស មានគោលបំណងថា កម្មាភិបាល បុគ្គលិក និងកម្មករគ្រប់រូបពង្រីកប្រពៃណីទទួលខុសត្រូវខ្ពស់បំផុត រួមកម្លាំងកាយចិត្តថែរក្សា អភិរក្ស និងពង្រីករាល់តម្លៃប្រវត្តិសាស្ត្រវប្បធម៌របស់មណ្ឌលបេតិកភណ្ឌ ដែលត្រូវបានអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ នៃអង្គការសហប្រជាជាតិ (UNESCO) ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌ពិភពលោកផងដែរ៕