លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញទៅបំពេញការងារនៅខេត្ត Lang Son

Chia sẻ

(VOVWORLD) - នាព្រឹកថ្ងៃទី ២៥ សីហា លោកអគ្គលេខាបក្ស Nguyen Phu Trong បានអញ្ជើញ ចុះសាកសួរសុខទុក្ខ និងជួបធ្វើការជាមួយគណៈអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃខេត្ត Lang Son។

លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញទៅបំពេញការងារនៅខេត្ត Lang Son - ảnh 1លោកអគ្គលេខាបក្ស Nguyen Phu Trong ជួបធ្វើការជាមួយគណៈអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្តនិងថ្នាក់ដឹកនាំជាន់ខ្ពស់នៃខេត្ត Lang Son។ (រូបថត៖ VOV)
លោកអគ្គលេខាបក្ស Nguyen Phu Trong បានសង្កត់ធ្ងន់ថា ខេត្ត Lang Son មានសក្ដានុពល និងលក្ខខណ្ឌអំណោយផលជាច្រើនដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច ជា ពិសេសសេដ្ឋកិច្ចទេសចរណ៍ សេវាកម្ម និងឧស្សាហកម្ម កសិកម្មតាមទិសដៅទំនើប ប្រកបដោយគុណភាពខ្ពស់; ជាពិសេស សេដ្ឋកិច្ចច្រកទ្វារព្រំដែន និងពាណិជ្ជកម្មតាម ព្រំដែន... ដូច្នេះហើយ ថ្នាក់ដឹកនាំខេត្តត្រូវផ្ដោតសំខាន់លើការដឹកនាំ បង្កើតការផ្លាស់ ប្តូរថ្មី និងខ្លាំងក្លាថែមទៀតក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ លោកអគ្គលេខាបក្ស Nguyen Phu Trong មានប្រសាសន៍ថា៖
“ប្រៀបខ្លាំងនិងសក្ដានុពលទាំងអស់នោះ ត្រូវការធ្វើអាជីវកម្ម ពង្រីក ជាមួយនឹង ស្មារតីយកប្រជាជនជាមជ្ឈភាព ពីនោះដោះស្រាយបញ្ហាសង្គមឲ្យបានល្អ លើកកំពស់ ឥតឈប់ឈរនូវជីវភាពខាងសម្ភារៈ និងស្មារតីរបស់ប្រជាជន។ ក្រៅពីនោះ ខ្ញុំស្នើឱ្យ ខេត្តយកចិត្តទុកដាក់ខ្ពស់ដល់ការផ្លាស់ប្ដូរថ្មី លើកកម្ពស់គុណភាពអប់រំ និងបណ្តុះ បណ្តាល គុណភាពនៃការថែទាំនិងការពារសុខភាពប្រជាពលរដ្ឋ។ យកចិត្តទុកដាក់ ដឹកនាំការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងបង្កើតការងារ ជាពិសេសសម្រាប់ធនធាន មនុស្សនៅតំបន់ជនបទ តំបន់ព្រៃភ្នំ តំបន់ដែលមានគម្រោងវិនិយោគថ្មីៗ; យកចិត្ត ទុកដាក់អនុវត្តន៍ឲ្យបានល្អនូវរបប គោលនយោបាយចំពោះជនមានគុណូបការៈនិង ជនជាតិភាគតិច បញ្ហាសន្តិសុខសង្គម និងការកាត់បន្ថយភាពក្រីក្រប្រកបដោយ ចីរភាព ដើម្បីឲ្យ ជីវភាពរស់នៅរបស់គ្រួសារគោលនយោបាយ ជនមានគុណូបការៈ គ្រួសារក្រីក្រ និងជនរួមជាតិជាជនជាតិភាគតិចនៅតំបន់ឆ្ងាយដាច់ស្រយាលកាន់តែ ប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ”។
លោកអគ្គលេខាបក្ស Nguyen Phu Trong ក៏បានតម្រូវឲ្យខេត្ត Lang Son ផ្តោត អាទិភាពលើការអភិវឌ្ឍធនធានមនុស្ស ការតភ្ជាប់តំបន់ដើម្បីបង្កើតកម្លាំងចលករ សម្រាប់ការអភិវឌ្ឍន៍ ផ្ដោតសំខាន់លើការកសាង ពង្រឹងខឿនការពារជាតិដោយ ប្រជាជនទាំងមូល រក្សារឹងមាំនូវអធិបតេយ្យភាពព្រំដែនជាតិ កសាងព្រំដែនប្រកប ដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ ស្ថិរភាព និងការអភិវឌ្ឍជាមួយប្រទេស ជិតខាង៕

ប្រតិកម្មទៅវិញ