អគ្គលេខាបក្ស លោក Nguyen Phu Trong (រូបថត៖ TTXVN) |
លោកអគ្គលេខាបក្ស Nguyen Phu Trong បានសម្តែងនូវមនោសញ្ចេតនានិងថ្លែងអំណរគុណចំពោះបក្សកុម្មុយនិស្តនៃសហព័ន្ធរុស្ស៊ី ដែលបានប្រគល់រង្វាន់បំពាក់ឈ្មោះដ៏ខ្ពង់ខ្ពស់របស់ លេនីននិងចាត់ទុកថា នោះមិនត្រឹមតែជាការទទួលស្គាល់សម្រាប់បុគ្គលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការគោរពនិងការស្រឡាញ់របស់បក្សកុម្មុយនិស្តនៃសហព័ន្ធរុស្ស៊ី ប្រទេសជាតិនិងប្រជាជនរុស្ស៊ីចំពោះបក្ស រដ្ឋ និងប្រជាជនវៀតណាមផងដែរ។ លោកអគ្គលេខាបក្ស Nguyen Phu Trong បានអះអាងថា បក្សកុម្មុយនិស្តវៀតណាមរួមជាមួយបក្សកុម្មុយនិស្តសហព័ន្ធរុស្ស៊ីនិងដៃគូរុស្ស៊ី បន្តពង្រឹងនិងពង្រីកទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងវៀតណាម និងសហព័ន្ធ រុស្ស៊ី និងទំនាក់ទំនងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ។
មុននោះ លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញទទួលជួបគណៈប្រតិភូបក្សកុម្មុយនិស្តសហព័ន្ធរុស្ស៊ី៕