លោកអគ្គលេខាបក្ស Nguyen Phu Trong៖ ប្រយុទ្ធប្រឆាំង​នឹងភាព​អវិជ្ជមាន​ទាំង​លើវិស័យសតិអារម្មណ៍នយោបាយ សីលធម៌ និងរបៀបរស់នៅ

Chia sẻ
(VOVWORLD) - “ មិនត្រឹមតែប្រយុទ្ធប្រឆាំងអំពើពុករលួយលើវិស័យសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងត្រូវប្រយុទ្ធប្រឆាំងភាពអវិជ្ជមានទាំងលើវិស័យសតិអារម្មណ៍នយោបាយ សីលធម៌ និងរបៀបរស់នៅទៀតផង។ ព្រោះថាការធ្លាក់ចុះសតិអារម្មណ៍នយោបាយ សីលធម៌និងរបៀបរស់នៅ ទើបនាំឱ្យមានអំពើពុករលួយ នេះគឺជាឬស្សគល់មូលដ្ឋាន ហើយចាំបាច់ត្រូវប្រយុទ្ធប្រឆាំង”។ 

 

លោកអគ្គលេខាបក្ស Nguyen Phu Trong៖ ប្រយុទ្ធប្រឆាំង​នឹងភាព​អវិជ្ជមាន​ទាំង​លើវិស័យសតិអារម្មណ៍នយោបាយ សីលធម៌ និងរបៀបរស់នៅ - ảnh 1លោកអគ្គលេខាបក្ស Nguyen Phu Trong (រូបថត៖ ttxvn)

លោកអគ្គលេខាបក្ស Nguyen Phu Trong ប្រធានគណៈកម្មការមជ្ឈឹមដឹកនាំការប្រយុទ្ធប្រឆាំងអំពើពុករលួយបានសង្កត់ធ្ងន់ដូច្នេះនៅក្នុងកិច្ចប្រជុំរបស់ការិយាល័យនយោបាយ ស្ដីពីការផ្ដល់មតិយោបល់លើគម្រោង “ ការធ្វើវិសោធនកម្មនិងការបំពេញបន្ថែមមុខងារ ភារកិច្ច និងសិទ្ធិអំណាចរបស់គណៈកម្មការមជ្ឈឹមដឹកនាំការប្រយុទ្ធប្រឆាំងអំពើពុករលួយ” ដើម្បីដឹកនាំការប្រយុទ្ធប្រឆាំងទាំងអំពើពុករលួយ និងភាពអវិជ្ជមាននារយៈពេលកន្លងទៅ នៅព្រឹកថ្ងៃទី ១០ ខែកញ្ញា នៅទីក្រុងហាណូយ។ នៅក្នុងកិច្ចប្រជុំនេះ លោកអគ្គលេខាបក្ស Nguyen Phu Trong បានវាយតម្លៃថា ការប្រយុទ្ធប្រឆាំង ទប់ស្កាត់ រុញថយការធ្លាក់ចុះអំពីសតិអារម្មណ៍នយោបាយ សីលធម៌ របៀបរស់នៅ និង“ ការប្រែប្រួលខ្លួនឯង”នារយៈពេលកន្លងទៅត្រូវបានអនុវត្តន៍យ៉ាងប្ដូរផ្ដាច់ ដោយទទួលបានលទ្ធផលយ៉ាងច្បាស់លាស់។ នារយៈពេលខាងមុខ ការងារនេះត្រូវបន្តអនុវត្តន៍យ៉ាងប្ដូរផ្ដាច់ជាងទៀត។ ការធ្វើវិសោធនកម្ម និងបំពេញបន្ថែមមុខងារ ភារកិច្ច និងសិទ្ធិអំណាចរបស់គណៈកម្មការដឹកនាំ ដើម្បីដឹកនាំការប្រយុទ្ធប្រឆាំងទាំងអំពើពុករលួយ និងភាពអវិជ្ជមាន គឺមានសារៈសំខាន់ណាស់ ដោយរួមចំណែកអនុវត្តន៍សេចក្ដីសម្រេចចិត្តមហាសន្និបាតលើកទី ១៣ របស់បក្ស ប្រកបដោយជោគជ័យ។ ការិយាល័យនយោបាយបានឯកភាពគ្នាលើឈ្មោះគណៈកម្មការមជ្ឈឹមដឹកនាំការប្រយុទ្ធប្រឆាំងអំពើពុករលួយ ភាពអវិជ្ជមាន (បំពេញពាក្យភាពអវិជ្ជមាន)ដើម្បីគ្របដណ្តប់យ៉ាងពេញលេញនូវមុខងារ ភារកិច្ច និងសិទ្ធិអំណាចរបស់គណៈកម្មការដឹកនាំផងដែរ៕

ប្រតិកម្មទៅវិញ