|
លោកអគ្គលេខាបក្ស Nguyen Phu Trong |
(VOV)_ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅប្រទេសចិន នាព្រឹកថ្ងៃទី៨ មេសា
លោកអគ្គលេខាបក្ស Nguyen Phu Trong បានជួបប្រាស្រ័យជាមួយដំណាងសមាគម
មិត្តភាពកិច្ចការបរទេសប្រជាជនចិន សមាគមមិត្តភាពចិន-វៀតណាម និងបណ្ដា
ឥស្សរជនមិត្តភាពចិន។ នៅក្នុងជំនួបទាំងនេះ អគ្គលេខាបក្ស Nguyen Phu Trong
បានសង្កត់ធ្ងន់ថា៖ វៀតណាម-ចិន មានទំនាក់ទំនងមិត្តភាព ប្រពៃណីតាំងពីយូរ
យាណាស់មកហើយ និងសព្វថ្ងៃ បានក្លាយទៅជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រ
លើគ្រប់វិស័យ។ នាបច្ចុប្បន្ន វៀតណាមជានិច្ចកាលទទួលបានការជួយឧបត្ថម្ភដ៏ថ្លៃ
ថ្នូររបស់ប្រជាជនចិន ដែលក្នុងនោះមានបណ្ដាអ្នកជំនាញការ ទីប្រឹក្សា និងកម្មាភិ
បាលចិន។ លោក Nguyen Phu Trong បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ
ការរួមវិភាគដ៏ធំធេង ការជួយឧបត្ថម្ភដ៏ស្មោះត្រង់របស់មិត្តចិនចំពោះវៀតណាម។
អគ្គលេខាបក្ស Nguyen Phu Trong ក៏បានវាយតំលៃខ្ពស់ចំពោះសកម្មភាពដ៏សម្បូរ
បែបជាក់ស្ដែងរបស់របស់សមាគមមិត្តភាពកិច្ចការបរទេសប្រជាជនចិន និងសមា
គមមិត្តភាពចិន-វៀតណាម ក្នុងកិច្ចការពូនជ្រុំអោយទំនាក់ទំនងមិត្តភាពវៀតណាម
-ចិន នាពេលកន្លងទៅ និងមានគោលបំណងថា៖ បន្តទទួលបានការជួយឧបត្ថម្ភពី
ភាគីចិនថែមទៀត៕