លោកអគ្គលេខាបក្ស Nguyen Phu Trong៖ កសាងបក្សនិងប្រព័ន្ធនយោបាយឲ្យកាន់តែស្អាតស្អំ រឹងមាំ សក្តិសមនឹងភារកិច្ច

Chia sẻ

(VOVWORLD) - លោកអគ្គលេខាបក្ស Nguyen Phu Trong ជឿជាក់ថា ជាមួយនឹងការប្ដេជ្ញាចិត្ត នយោបាយខ្ពស់របស់បក្សទាំងមូល ប្រព័ន្ធនយោបាយទាំងមូល រួមជាមួយការរំពឹងទុក ជាច្រើនរបស់ប្រជាជន ប្រាកដថា វៀតណាមនឹងជំនះលើរាល់ការលំបាកសាកល្បង អនុវត្តន៍ប្រកបដោយជោគជ័យនូវសេចក្ដីសន្និដ្ឋាន បទបញ្ញត្តិនៃសន្និបាតមជ្ឈឹមលើក ទី៤នីតិកាលទី១៣ និងសេចក្ដីសម្រេចចិត្តផ្សេងៗទៀត បង្កើតឡើងវឌ្ឍនភាពថ្មីក្នុង ការងារកសាងនិងពង្រឹងបក្ស។

លោកអគ្គលេខាបក្ស Nguyen Phu Trong៖ កសាងបក្សនិងប្រព័ន្ធនយោបាយឲ្យកាន់តែស្អាតស្អំ រឹងមាំ សក្តិសមនឹងភារកិច្ច - ảnh 1លោកអគ្គលេខាបក្ស Nguyen Phu Trong ថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ VOV)
នាព្រឹកថ្ងៃទី៩ ខែធ្នូ នៅរដ្ឋធានីហាណូយ អគ្គលេខានៃគណៈកម្មាធិការបក្ស កុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញធ្វើជាអធិបតីដឹកនាំកិច្ច ប្រជុំកម្មាភិបាលទូទាំងប្រទេសអំពីការជ្រួតជ្រាប អនុវត្តន៍សេចក្ដីសន្និដ្ឋាននិងបទ បញ្ញត្តិរបស់គណៈកម្មាធិការមជ្ឈឹមអំពីការងារកសាងនិងពង្រឹងបក្ស។ អញ្ជើញចូលរួម កិច្ចប្រជុំក៏មានវត្តមានលោកប្រធានរដ្ឋ Nguyen Xuan Phuc លោកនាយករដ្ឋមន្រ្តី Pham Minh Chinh និងលោកប្រធានរដ្ឋសភា Vuong Dinh Hue។
ថ្លែងនៅកិច្ចប្រជុំ លោកអគ្គលេខាបក្ស Nguyen Phu Trong បានបញ្ជាក់ថា ការ ដឹកនាំរបស់បក្សគឺជាកត្តាសំខាន់ជួរមុខដែលសម្រេចលើជ័យជំនះទាំងអស់របស់ បដិវត្តន៍វៀតណាម។ ការងារកសាងបក្សជានិច្ចកាលជាភារកិច្ចគន្លឹះរបស់បក្ស ហើយ មានអត្ថន័យដ៏សំខាន់បំផុតចំពោះបុព្វហេតុបដិវត្តន៍វៀតណាម។ ពាក់ព័ន្ធដល់ខ្លឹមសារ នៃកិច្ចប្រជុំលើកនេះ លោកអគ្គលេខាបក្សមានប្រសាសន៍ថា៖
“ផ្ដោតសំខាន់ទៅលើភារកិច្ច ដំណោះស្រាយចំនួន៤ក្រុម ដែលសន្និបាតមជ្ឈឹម លើកទី៤នីតិកាលទី១៣ បានដាក់ចេញ ស្ដីអំពីការងារនយោបាយ សតិអារម្មណ៍ ការ ទិតៀននិងស្វ័យទិទៀន; អំពីយន្តការ គោលនយោបាយ; អំពីការត្រួតពិនិត្យ ឃ្លាំមើល វិន័យក្នុងបក្ស; អំពីការពង្រីកតួនាទីរបស់ប្រជាជននិងរណសិរ្សមាតុភូមិ អង្គការ នយោបាយសង្គម។ ទន្ទឹមនឹងនោះ បំពេញបន្ថែម សង្កត់ធ្ងន់លើក្រុមភារកិច្ច ដំណោះ ស្រាយអំពី “ការផ្ដោតសំខាន់ទៅលើការកសាងជួរកម្មាភិបាលគ្រប់ជាន់ថ្នាក់ ជា ពិសេសគឺថ្នាក់យុទ្ធសាស្ត្រ និងអ្នកដឹកនាំ ដោយផ្សាភ្ជាប់នឹងការផ្លាស់ប្ដូរថ្មី ចាត់តាំង ក្បាលម៉ាស៊ីននៃប្រព័ន្ធនយោបាយឲ្យប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព”។
លោកអគ្គលេខាបក្ស Nguyen Phu Trong៖ កសាងបក្សនិងប្រព័ន្ធនយោបាយឲ្យកាន់តែស្អាតស្អំ រឹងមាំ សក្តិសមនឹងភារកិច្ច - ảnh 2កិច្ចប្រជុំត្រូវបានធ្វើឡើងតាមទម្រង់ដោយផ្ទាល់ផងនិងតាមប្រពន្ធអនឡាញផង។ (រូបថត៖ VOV)
លោកអគ្គលេខាបក្ស Nguyen Phu Trong ជឿជាក់ថា ជាមួយនឹងការប្ដេជ្ញាចិត្ត នយោបាយខ្ពស់របស់បក្សទាំងមូល ប្រព័ន្ធនយោបាយទាំងមូល រួមជាមួយការរំពឹងទុក ជាច្រើនរបស់ប្រជាជន ប្រាកដថា វៀតណាមនឹងជំនះលើរាល់ការលំបាកសាកល្បង អនុវត្តន៍ប្រកបដោយជោគជ័យនូវសេចក្ដីសន្និដ្ឋាន បទបញ្ញត្តិនៃសន្និបាតមជ្ឈឹមលើក ទី៤នីតិកាលទី១៣ និងសេចក្ដីសម្រេចចិត្តផ្សេងៗទៀត បង្កើតឡើងវឌ្ឍនភាពថ្មីក្នុង ការងារកសាងនិងពង្រឹងបក្ស៕

ប្រតិកម្មទៅវិញ