លើកសំណើរអំពីការដំឡើងប្រាក់បៀវត្តន៍ជាអប្បបរមានាឆ្នាំ ២០១៩ គឺ ៨%

Chia sẻ
(VOVWORLD) -ក្រុមប្រឹក្សាប្រាក់បៀវត្តន៍ជាតិទើបនឹងបានបើកសម័យកិច្ចប្រជុំជាលើកដំបូង ដើម្បីឯកភាពលើកម្រិតប្រាក់បៀវត្តន៍ជាអប្បបរមាថ្នាក់តំបន់ ដែលអនុវត្តន៍សម្រាប់ឆ្នាំ២០១៩។ អតិផរណាក្នុងឆ្នាំ ២០១៨ គឺប្រណាណ ៤%  កំណើន GDP នាបច្ចុប្បន្នគឺជាង ៧% ។ 

ទន្ទឹមនឹងនេះ ប្លុករដ្ឋាបានដំឡើងប្រាក់បៀវត្តន៍ជិត ៧% ដូច្នេះប្លុកសហគ្រាសក៏ត្រូវដំឡើងប្រាក់បៀវត្តន៍ដែ។ ដូច្នេះហើយ អគ្គសហព័ន្ធពលករវៀតណាមបានលើកសំណើរ អំពីការដំឡើងប្រាក់បៀវត្តន៍ជាអប្បបរមានាឆ្នាំ ២០១៩ គឺ ៨%។ លោក Mai Duc Chinh អនុប្រធានអគ្គសហព័ន្ធពលករវៀតណាមបានឲ្យដឹងថា៖

"សេចក្ដីសម្រេចរបស់រដ្ឋាភិបាលបានចែងថា៖ ដល់ឆ្នាំ ២០២០ ប្រាក់បៀវត្តន៍ត្រូវធានាឲ្យបានសម្រាប់ជីវភាពរស់នៅ រហូតមកដល់ពេលនេះយើងសម្រេចបានត្រឹម ៩២% តែប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត GDP ក្នុងឆ្នាំ ២០១៨ ទទួលបានប្រមាណ  ៧% ។ ហេតុដូច្នេះហើយ អគ្គសម្ព័ន្ធពលករបានលើកសំណើរ អំពីការដំឡើងប្រាក់បៀវត្តន៍ នាឆ្នាំ ២០១៩ គឺ ៨% គឺពិតជាសមស្របតាមភាពជាក់ស្ដែងណាស់៕

ប្រតិកម្មទៅវិញ