លោក Le Quoc Phong លេខាទី១មជ្ឈឹមសម្ព័ន្ធយុវជនបានបំពាក់អាំងស៊ីន យុវជនលេចធ្លោធ្វើតាមពាក្យទូន្មានរបស់លោកប្រធានហូជីមិញ |
ប្រធានគណៈកម្មាធិការឃោសនានិងអប់រំមជ្ឈឹម លោក Vo Van Thuong បានលើកសរសើរនិងទទួលស្គាល់រាល់ការរួមវិភាគទានដ៏ធំ ធេងរបស់យុវជនទូទាំងប្រទេស ចំពោះចលនាសិក្សានិងធ្វើតាមសតិអារម្មណ៍ សីលធម៌និងរចនាបទរបស់លោកប្រធានហូជីមិញនាពេលកន្លងទៅលើគ្រប់វិស័យ។ ស្តីពីទិសដៅនាពេលខាងមុខ លោក Vo Van Thuong បានឲ្យដឹងថា៖ “បន្តអនុវត្តចលនាសិក្សានិងធ្វើតាមសតិអារម្ម ណ៍ សីលធម៌ រចនាបទលោកប្រធានហូជីមិញ ដោយផ្សាភ្ជាប់ជាមួយការផ្លាស់ប្តូរថ្មី ដើម្បីលើកកម្ពស់ប្រសិទ្ធិភាពនៃកិច្ចការអប់រំសតិអារម្ម ណ៍បដិវត្តន៍ សីលធម៌ ផ្នត់រស់នៅខាងវប្បធម៌សម្រាប់យុវជនជំទង់និង កុមារ។ ត្រូវលើកកម្ពស់កម្លាំងតស៊ូឲ្យមជ្ឈដ្ឋានវ័យក្មេងចំពោះមុខសភាពការអវិជ្ជមានក្នុងសង្គមនិងការបំផ្លាញ់ការពិត របស់កម្លាំងអមិត្ត ដើម្បីយុវជនជំទង់និងកុមារ មានការយល់ដឹងត្រឹមត្រូវជាងចំពោះបញ្ហានយោបាយ សង្គមផងដែរ”។
ក្នុងឱកាសនេះដែរ នាថ្ងៃទី១៩ខែឧសភា រដ្ឋអំណាចនិងប្រជាជនស្រុក កោះ Hoang Sa ខេត្ត Khanh Hoa ក៏បានរៀបចំពិធីអុជធូបរំលឹកវិញ្ញា ណក្ខ័ន្ធលោកប្រធានហូជីមិញ។ តំណាងទាំងអស់ បានអះអាងនូវការ ប្តេជ្ញាចិត្ត ការពាររឹងមាំអធិបតេយ្យភាពកោះសមុទ្រដ៏ពិសិដ្ឋរបស់មាតុ ប្រទេសនិងរួមចំណែកស្ថាបនាប្រទេសជាតិ៕