លោកប្រធានរដ្ឋអញ្ជើញជួបសំណេះសំណាលជាមួយតំណាងបញ្ញវន្ត អ្នកវិទ្យាសាស្ត្រ អ្នកនិពន្ធ និងសិល្បករ

Chia sẻ

(VOVWORLD) - សន្និសីទនេះមានការអញ្ជើញចូលរួមពីគណៈប្រតិភូចំនួន ២១០ នាក់ តំណាង ឱ្យបញ្ញវន្ត អ្នកវិទ្យាសាស្ត្រ សិល្បករ និងអ្នកនិពន្ធដែលមានស្នាដៃឆ្នើមជាច្រើន។

លោកប្រធានរដ្ឋអញ្ជើញជួបសំណេះសំណាលជាមួយតំណាងបញ្ញវន្ត អ្នកវិទ្យាសាស្ត្រ អ្នកនិពន្ធ និងសិល្បករ - ảnh 1លោកប្រធានរដ្ឋ Vo Van Thuong អញ្ជើញថតរូបជាមួយថ្នាក់ដឹកនាំបក្ស រដ្ឋ និងគណៈប្រតិភូ (រូបថត៖ Thong Nhat/TTXVN)

នារសៀលថ្ងៃទី ២៩ កុម្ភៈ នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្សនៅទីក្រុងហាណូយបានប្រព្រឹត្តទៅសន្និសីទជួបសំណេះសំណាលជាមួយ គណៈ ប្រតិភូបញ្ញវន្ត អ្នកវិទ្យាសាស្ត្រ អ្នកនិពន្ធ និងសិល្បករ  ក្នុងឱកាសដើមនិទាឃរដូវ ឆ្នាំ រោង ឆស័ក ២០២៤។  សន្និសីទនេះមានការអញ្ជើញចូលរួមពីគណៈប្រតិភូចំនួន ២១០ នាក់ តំណាងឱ្យបញ្ញវន្ត អ្នកវិទ្យាសាស្ត្រ សិល្បករ និងអ្នកនិពន្ធដែលមានស្នាដៃឆ្នើមជាច្រើន។

អញ្ជើញថ្លែងមតិក្នុងពិធីនេះ ប្រធានរដ្ឋលោក Vo Van Thuong បានសម្តែងនូវការកោតសរសើរចំពោះក្រុមបញ្ញវន្ត អ្នកវិទ្យាសាស្ត្រ អ្នកនិពន្ធ និងសិល្បករ ដែលបានលើកឡើងនូវមតិ និងទំនួលខុសត្រូវជាច្រើនចំពោះប្រទេសជាតិ។ ដោយលើកឡើងពីសេចក្តីប្រាថ្នាក្នុងការអភិវឌ្ឍប្រទេស រហូតដល់ឆ្នាំ ២០៣០ និងឆ្នាំ ២០៤៥ លោកប្រធានរដ្ឋមានប្រសាសន៍ថា នេះជាភារកិច្ចផង និងជាកម្លាំងចិត្តដ៏ធំធេងផងសម្រាប់ក្រុមបញ្ញវន្ត អ្នកវិទ្យាសាស្ត្រ អ្នកនិពន្ធនិងសិល្បករក្នុងការងារ ក្នុងការស្រាវជ្រាវ និងផ្តល់គំនិតច្នៃប្រឌិត បន្តរួមដំណើរជាមួយបក្ស និង ប្រទេសជាតិ ជំនះរាល់បញ្ហាប្រឈម និងសម្រេចបានសមិទ្ធិផលកាន់តែធំធេងជាងទៀត។  

បើតាមលោកប្រធាន ការបន្តកសាង អភិវឌ្ឍន៍ និងលើកតម្កើងតួនាទីដ៏ធំធេងរបស់ជួរបញ្ញវន្ត អ្នកវិទ្យាសាស្ត្រ សិល្បករ និងអ្នកនិពន្ធក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ គឺពិតជាមានសារៈសំខាន់ និងចាំបាច់បំផុត ទាំងក្នុងដំណាក់កាលខាងមុខនិងរយៈពេលវែង។ ប្រទេសជាតិកំពុងត្រូវការបញ្ញវន្ត អ្នកវិទ្យាសាស្ត្រ អ្នកនិពន្ធនិងសិល្បករ ដែលតែងតែត្រៀមជាស្រេច រួមដំណើរជាមួយបក្ស និងប្រទេសជាតិក្នុងដំណើរឆ្ពោះទៅសម្រេចគោលដៅប្រជាជនមានបាន ប្រទេសជាតិខ្លាំងមាំមួន ប្រជាធិបតេយ្យ យុត្តិធម៌ អរិយធម៌ និងវឌ្ឍនភាពយ៉ាងខ្ជាប់ខ្ជួន រឹងមាំឈានឡើងសង្គមនិយម។

លោកប្រធានរដ្ឋ Vo Van Thuong ជឿជាក់ និងសង្ឃឹមថា ជួរបញ្ញវន្ត អ្នកវិទ្យាសាស្ត្រ អ្នកនិពន្ធនិងសិល្បករវៀតណាមទាំងក្នុង និងក្រៅប្រទេសនឹងរួមគ្នាលើកកំពស់កម្លាំងនៃផែនមហាសាមគ្គីជនជាតិទាំងមូល នាំប្រទេសជាតិកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ