លោកប្រធានរដ្ឋអញ្ជើញចូលរួមកម្មវិធីអបអរសាទរខួបលើកទី ៧៥ នៃទិវាប្រពៃណីរបស់បណ្ឌិត្យសភាសន្តិសុខប្រជាជន

Chia sẻ

(VOVWORLD) - នាព្រឹកថ្ងៃទី ២៥ តុលា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមកម្មវិធីរំលឹកខួបលើកទី ៧៥ នៃទិវាប្រពៃណីនៃបណ្ឌិត្យសភាសន្តិសុខប្រជាជន និងទទួលគ្រឿងឥស្សរិយយសយុទ្ធជ័យថ្នាក់ទីមួយ។

លោកប្រធានរដ្ឋអញ្ជើញចូលរួមកម្មវិធីអបអរសាទរខួបលើកទី ៧៥ នៃទិវាប្រពៃណីរបស់បណ្ឌិត្យសភាសន្តិសុខប្រជាជន - ảnh 1លោកប្រធានរដ្ឋថ្លែងក្នុងកម្មវិធីអបអរសាទរខួបលើកទី ៧៥ នៃទិវាប្រពៃណីបណ្ឌិត្យសភាសន្តិសុខប្រជាជន (រូបថត៖ VOV)

នៅឆ្នាំ ១៩៤៦ សាលាហ្វឹកហ្វឺននគរបាលត្រូវបានបង្កើតឡើង តាមបទបញ្ញត្តិរបស់ក្រសួងមហាផ្ទៃនៃវៀតណាមប្រជាធិបតេយ្យសាធារណរដ្ឋ។ នេះជាសាលាដំបូងរបស់កម្លាំងប៉ូលីសបដិវត្តន៍និងជាបណ្តិត្យសភាសន្តិសុខប្រជាជនសព្វថ្ងៃ។ អស់រយៈពេល ៧៥ ឆ្នាំមក បណ្ឌិត្យសភាសន្តិសុខប្រជាជនមានភាពរឹងមាំ រីកចម្រើនឥតឈប់ឈរ និងបានរួមចំណែកយ៉ាងធំធេងក្នុងបុព្វហេតុនៃការបណ្តុះបណ្តាលកម្មាភិបាលនគរបាល ដើម្បីបម្រើតម្រូវការនិងភារកិច្ចរបស់ប្រទេសជាតិក្នុងការតស៊ូប្រយុទ្ធប្រឆំាងបារំាងនិងអាមេរិកកសាងមាតុភូមិបច្ចុប្បន្ន។

លោកប្រធានរដ្ឋអញ្ជើញចូលរួមកម្មវិធីអបអរសាទរខួបលើកទី ៧៥ នៃទិវាប្រពៃណីរបស់បណ្ឌិត្យសភាសន្តិសុខប្រជាជន - ảnh 2លោកប្រធានរដ្ឋអញ្ជើញប្រគល់គ្រឿងឥស្សរិយយសយុទ្ធជ័យថ្នាក់ទី១ ដល់បណ្ឌិត្យសភាសន្តិសុខប្រជាជន (រូបថត៖ VOV)

ក្នុងពិធីនេះ តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានប្រគល់គ្រឿងឥស្សរិយយសយុទ្ធជ័យថ្នាក់ទី១ ដល់បណ្ឌិត្យសភាសន្តិសុខប្រជាជន ចំពោះស្នាដៃឆ្នើមក្នុងការតស៊ូ រួមចំណែកក្នុងបុព្វហេតុកសាងសង្គមនិយម និងការពារមាតុភូមិ។ លោកប្រធានរដ្ឋក៏បានអញ្ជើញវាយស្គរបើកឆ្នាំសិក្សាថ្មីរបស់បណ្តិត្យសភាសន្តិសុខប្រជាជន។ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានលើកឡើងនូវភារកិច្ចសំខាន់ៗមួយចំនួនសម្រាប់បណ្ឌិត្យសភា រួមទាំងការពារយ៉ាងម៉ឺងម៉ាត់នូវសមិទ្ធិផលបដិវត្តន៍ ផលប្រយោជន៍ជាតិ និងជនជាតិ ការពារបក្ស រដ្ឋ ប្រជាជន និងរបប ផងដែរ៕

ប្រតិកម្មទៅវិញ