លោកប្រធានរដ្ឋសភា៖ ផ្តល់អាទិភាពលើការត្រៀមរៀបចំសម័យប្រជុំលើកទី៧ រដ្ឋសភានីតិកាលទី១៥

Chia sẻ
(VOVWORLD) - នៅក្នុងកិច្ចប្រជុំនេះ បន្ទាប់ពីបានស្តាប់របាយការណ៍ស្តីពីការងាររបស់រដ្ឋសភាក្នុងខែមីនា និងត្រីមាសទី១ឆ្នាំនេះ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានវាយតម្លៃថា ក្នុងខែមីនា និងត្រីមាសទី១ ស្ថាប័ននានានៃរដ្ឋសភាបានអនុវត្តន៍ការងារក្នុងបរិមាណធំ ដោះស្រាយបញ្ហាដែលកើតឡើងដោយភាពបត់បែន ស្របតាមស្ថានភាពជាក់ស្ដែង។
លោកប្រធានរដ្ឋសភា៖ ផ្តល់អាទិភាពលើការត្រៀមរៀបចំសម័យប្រជុំលើកទី៧ រដ្ឋសភានីតិកាលទី១៥ - ảnh 1ទិដ្ឋភាពនៃជំនួបធ្វើការ។ (រូបថត៖ VNA)

នារសៀលថ្ងៃទី៣ មេសា នៅវិមានរដ្ឋសភា (ហាណូយ) ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញដឹកនាំជំនួបធ្វើការ ជាមួយគណៈកម្មាធិការនានានៃរដ្ឋសភា និងថ្នាក់ដឹកនាំរដ្ឋសភា ដើម្បីពិចារណាលើលទ្ធផលការងារសំខាន់ៗក្នុងខែមីនា និង ត្រីមាសទី ១; ឯកភាពដាក់ពង្រាយភារកិច្ចសំខាន់មួយចំនួនក្នុងខែមេសា និងត្រីមាសទី២។

នៅក្នុងកិច្ចប្រជុំនេះ បន្ទាប់ពីបានស្តាប់របាយការណ៍ស្តីពីការងាររបស់រដ្ឋសភាក្នុងខែមីនា និងត្រីមាសទី១ឆ្នាំនេះ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានវាយតម្លៃថា ក្នុងខែមីនា និងត្រីមាសទី១ ស្ថាប័ននានានៃរដ្ឋសភាបានអនុវត្តន៍ការងារក្នុងបរិមាណធំ ដោះស្រាយបញ្ហាដែលកើតឡើងដោយភាពបត់បែន ស្របតាមស្ថានភាពជាក់ស្ដែង។ កិច្ចការបរទេសត្រូវបានអនុវត្តន៍យ៉ាងសកម្ម និងមានប្រសិទ្ធភាពលើគ្រប់វិស័យ ទាំងទ្វេភាគី និងពហុភាគី។

លោកប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា ក្នុងត្រីមាសទី២ ស្ថាប័ននានានៃរដ្ឋសភាត្រូវផ្តល់អាទិភាពលើការបំពេញឯកសារ ដើម្បីដាក់ជូនរដ្ឋសភាអនុម័តក្នុងសម័យប្រជុំលើកទី៧ សម្រាប់គម្រោងច្បាប់ចំនួន ៩ និងសេចក្តីព្រាងសេចក្តីសម្រេចចិត្តចំនួន ១; បង្ហើយនិងធានានូវគុណភាពនៃរបាយការណ៍ត្រួតពិនិត្យ សម្រាប់ដាក់ជូនរដ្ឋសភា ដើម្បីផ្តល់យោបល់លើគម្រោងច្បាប់ចំនួន ១១ ដែលស្ថិតនៅក្នុងកម្មវិធីកសាងច្បាប់និងបទបញ្ញត្តិ៕

ប្រតិកម្មទៅវិញ