លោកប្រធានរដ្ឋផ្ញើលិខិតសរសើរដល់សិស្សានុសិស្សដែលយកឈ្នះមេដាយក្នុងការប្រកួតអូឡាំពិកឆ្នាំ២០២២

Chia sẻ

(VOVWORLD) - ប្រធានរដ្ឋលោក Nguyen Xuan Phuc ទើបតែអញ្ជើញផ្ញើរលិខិតសរសើរចំពោះវិទ្យាល័យជំនាញវិទ្យាសាស្ត្រធម្មជាតិ និងសិស្សវៀតណាមឈ្នះមេដាយក្នុងការប្រកួតកីឡាអូឡាំពិកអន្តរជាតិឆ្នាំ ២០២២។

លោកប្រធានរដ្ឋផ្ញើលិខិតសរសើរដល់សិស្សានុសិស្សដែលយកឈ្នះមេដាយក្នុងការប្រកួតអូឡាំពិកឆ្នាំ២០២២ - ảnh 1រូបថត៖ Thanh Tung/TTXVN

ក្នុងសារលិខិត លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា សមិទ្ធផលឆ្នើមរបស់សិស្សានុសិស្សក្នុងព្រឹត្តិការណ៍អូឡាំ ពិកអន្តរជាតិឆ្នាំ២០២២ មិនត្រឹមតែជាមោទនភាពរបស់វិស័យអប់រំប៉ុណ្ណោះទេ ថែមទាំងរបស់ប្រទេសជាតិទាំងមូលទៀតផង ដែលបង្ហាញយ៉ាងច្បាស់នូវភាពក្លាហាន និងបញ្ញាឆ្លាតវៃរបស់ប្រជាជនវៀតណាមទៅកាន់មិត្តភក្តិអន្តរជាតិ។

លោកប្រធានរដ្ឋ Nguyen Xuan Phuc ក៏បានកោតសរសើរចំពោះវិទ្យាល័យជំនាញវិទ្យាសាស្ត្រធម្មជាតិ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រធម្មជាតិ សាកលវិទ្យាល័យជាតិហាណូយ ដែលបានរកឃើញ និងបណ្តុះបណ្តាលសិស្សជាច្រើនជំនាន់ដែលមានទេពកោសល្យ ហើយសាលាមានសមិទ្ធិផលច្រើនបំផុតនៅវៀតណាម ទាក់ទងនឹងចំនួនមេដាយ និងពានរង្វាន់ក្នុងការប្រកួតអូឡាំពិកក្នុងតំបន់ និងអន្តរជាតិ។

លោកប្រធានរដ្ឋមានបំណងចង់ឲ្យគ្រូបង្រៀននិងសិស្សានុសិស្សជាច្រើនជំនាន់នៃវិទ្យាល័យ នឹងបន្តចូលរួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុនៃការផ្លាស់ប្តូរជាមូលដ្ឋាននិងទូលំទូលាយនៃការអប់រំ និងការបណ្តុះបណ្តាលនៅក្នុងប្រទេស។ លោកប្រធានរដ្ឋជឿជាក់ថា និស្សិតវៀតណាមគ្រប់ជំនាន់នឹងបន្តលើកតម្កើងទំនៀមទំលាប់ប្រពៃណីរបស់ប្រទេសជាតិ ប្រកបដោយភាពស្ម័គ្រស្មោះ ស្រូបយកនូវបញ្ញាញាណរបស់មនុស្សជាតិ បណ្តុះបញ្ញា និងបុគ្គលិកលក្ខណៈ ដើម្បីកសាងមាតុភូមិឱ្យកាន់តែសម្បូររុងរឿង៕

ប្រតិកម្មទៅវិញ