លោកប្រធានរដ្ឋ Vo Van Thuong និងលោកជំទាវភរិយា អញ្ជើញ​ជាអធិបតី​ក្នុង​ពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីអាល្លឺម៉ង់ និងលោកជំទាវភរិយា

Chia sẻ
(VOVWORLD) - នាយប់ថ្ងៃទី ២៣ មករា នៅរោងមហោស្រពធំ (ទីក្រុងហាណូយ) ប្រធានរដ្ឋលោក Vo Van Thuong និងលោកជំទាវភរិយាបាន អញ្ជើញជាអធិបតីក្នុងពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីអាល្លឺម៉ង់លោក Frank-Walter Steinmeier និងលោកជំទាវភរិយា ដែលកំពុងបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម។
លោកប្រធានរដ្ឋ Vo Van Thuong និងលោកជំទាវភរិយា អញ្ជើញ​ជាអធិបតី​ក្នុង​ពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីអាល្លឺម៉ង់ និងលោកជំទាវភរិយា - ảnh 1លោកប្រធានរដ្ឋ Vo Van Thuong និងលោកជំទាវភរិយា និងប្រធានាធិបតីអាល្លឺម៉ង់ និងលោកជំទាវភរិយា (រូបថត៖ VNA)

អញ្ជើញថ្លែងក្នុងពិធីលៀងសាយភោជន៍ប្រធានរដ្ឋលោក Vo Van Thuong បានសង្កត់ធ្ងន់លើមូលដ្ឋានគ្រឹះនៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងអាល្លឺម៉ង់ ដែលបានបង្កើតតាំងពីសតវត្សរ៍មុន ហើយតែងតែត្រូវបានពង្រឹង និងអភិវឌ្ឍន៍តាមរយៈថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរជាច្រើនជំនាន់ ក្នុងនោះមានការរួមវិភាគទានដ៏សំខាន់របស់សហគមន៍ជនវៀតណាមយ៉ាងច្រើនកុះករ ដែលកំពុងរស់នៅ សិក្សារៀនសូត្រនៅអាល្លឺម៉ង់។ លោកប្រធានរដ្ឋបានចែករំលែកថា៖

“ខ្ញុំសប្បាយចិត្តណាស់នៅពេលដែលគណៈប្រតិភូអមដំណើរលោកប្រធានាធិបតី មានបុគ្គលឆ្នើមមួយចំនួនក្នុងសហគមន៍ជនវៀតណាមនៅអាល្លឺម៉ង់។ ខ្ញុំជឿជាក់ថា សហគមន៍ជនវៀតណាមជិត ២០ ម៉ឹននាក់ ដែលកំពុងរស់នៅអាល្លឺម៉ង់ និងប្រជាជនវៀតណាមរាប់សិបនាក់ ដែលកំពុងសិក្សារៀនសូត្រ និងធ្វើពលកម្មនៅអាល្លឺម៉ង់ ចេះភាសាអាល្លឺម៉ង់ ហើយជាកម្លាំងដ៏សំខាន់ជំរុញថែមទៀតការផ្លាស់ប្ដូររវាងប្រជាជនជាមួយប្រជាជន ទំនាក់ទំនងមិត្តភាព និងការយោគយល់គ្នារវាងប្រទេសទាំងពីរផងដែរ”។

ផ្អែកលើកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពលើគ្រប់វិស័យ ប្រធានរដ្ឋលោក Vo Van Thuong មានគោលបំណងថា ប្រទេសទាំងពីររួមដៃគ្នាពង្រឹងថែមទៀតទំនាក់ទំនងទ្វេភាគីនិងចូលរួមយ៉ាងសកម្មក្នុងការដោះស្រាយបញ្ហាប្រឈមរួមក្នុងតំបន់ និងសកលលោក តាមស្មារតីនៃភាពជាដៃគូយុទ្ធសាស្ត្រដែលប្រទេសទាំងពីរបានបង្កើតឡើងតាំងពី ឆ្នាំ ២០១១។

ជាការឆ្លើយតប ប្រធានាធិបតីអាល្លឺម៉ង់លោក Frank-Walter Steinmeier បានឲ្យដឹងថា អញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាមក្រោយរយៈពេល ៨ ឆ្នាំ លោកមានអារម្មណ៍ថា វៀតណាមកំពុងអភិវឌ្ឍន៍ដោយឥតឈប់ឈរ។ វណ្ណៈកណ្តាលបានកើនឡើង ខឿនសេដ្ឋកិច្ចមានកំណើន ហើយមនុស្សគ្រប់រូបសុទ្ធតែឆ្ពោះទៅមុខ។ ប្រធានាធិបតីអាល្លឺម៉ង់ជឿជាក់ថា ក្នុងរយៈពេល ៨ ឆ្នាំខាងមុខ វៀតណាមនឹងបន្តអភិវឌ្ឍន៍ទៅមុខ ព្រមទាំងអះអាងថា អាល្លឺម៉ង់ជានិច្ចកាលរួមដំណើរជាមួយវៀតណាម៖

“ប្រការតភ្ជាប់ប្រជាជនអាល្លឺម៉ង់យើងខ្ញុំជាមួយវៀតណាមគឺជាអតីតកាលរួមរបស់យើង។ នោះគឺជាមូលដ្ឋានគ្រឹះ ដែលបង្កើតភាពចម្រុះ និងស៊ីជម្រៅនៃទំនាក់ទំនងមិត្តភាពអាល្លឺម៉ង់-វៀតណាមផងដែរ”៕

ប្រតិកម្មទៅវិញ