លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc៖ ធានាការងារធ្វើ លើកស្ទួយជីវ ភាពរស់នៅរបស់បងប្អូនកម្មករ

Chia sẻ

(VOVWORLD) - នាព្រឹកថ្ងៃទី២៤ ខែធ្នូ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញដឹកនាំជំនួបធ្វើការរវាងរដ្ឋាភិបាលជាមួយ អគ្គសហព័ន្ធពលករវៀតណាម ដើម្បីវាយតម្លៃចំពោះលទ្ធផលនៃការងាររួម រវាងស្ថាប័នទាំងពីរក្នុងដំណាក់កាលឆ្នាំ២០១៦-២០២០។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc៖ ធានាការងារធ្វើ លើកស្ទួយជីវ ភាពរស់នៅរបស់បងប្អូនកម្មករ - ảnh 1លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ដឹកនាំជំនួបធ្វើការ។ (រូបថត៖ VGP)

អញ្ជើញថ្លែងនៅជំនួបធ្វើការ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា វណ្ណៈកម្មករគឺជាវណ្ណៈដែលសម្រេចលើការគងវង្ស និងការអភិវឌ្ឍនៃសង្គមសម័យទំនើប។ លោកនាយករដ្ឋមន្រ្តីបានវាយតម្លៃ ខ្ពស់ចំពោះកម្លាំងកម្មករវៀតណាមដែលបានខិតខំប្រឹងប្រែងលើកកំពស់ សមត្ថភាពជំនាញ ហើយចាប់ផ្ដើមបង្កើតឡើងរចនាបទនិងវិន័យពលកម្ម ប្រកបដោយជំនាញផងដែរ។ ហេតុដូច្នេះ កម្មករវៀតណាមកាន់តែត្រូវបាន និយមចូលចិត្តនៅលើទីផ្សារពលករអន្តរជាតិ។

        ចំពោះដំណាក់កាល៥ឆ្នាំខាងមុខនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានស្នើឲ្យអគ្គសហព័ន្ធពលករវៀតណាមនិងក្រសួង ស្ថាប័ន និងមូលដ្ឋាននានា ជ្រួតជ្រាបយ៉ាងជ្រាលជ្រៅនូវគោលជំហរ និងគោល មាគ៌ារបស់បក្សស្ដីពីការអភិវឌ្ឍវណ្ណៈកម្មករ អភិវឌ្ឍទីផ្សារពលករប្រកប ដោយចីរភាពព្រមទាំងអនុវត្តដោយព្រមៗគ្នានូវបណ្ដាយន្តការនិងគោល នយោបាយស្ដីពីការអភិវឌ្ឍប្រភពធនធានមនុស្ស ជាពិសេសគឺធនធាន មនុស្សមានគុណភាពខ្ពស់។ ទន្ទឹមជាមួយគ្នានោះ យកចិត្តទុកដាក់ដល់កា ថែទាំជីវភាពរស់នៅទាំងខាងសម្ភារៈនិងស្មារតីសម្រាប់បងប្អូនកម្មករ ពលករ ហើយរៀបចំដីធ្លីដើម្បីកសាងគេហដ្ឋាននិងសាលារៀនសម្រាប់ កម្មករផងដែរ។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖

        “យើងត្រូវតែកសាងឲ្យបានល្អជាងទៀតនូវបទបញ្ញត្តិខាងសហជីព ពាក់ព័ន្ធដល់បញ្ហាគេហដ្ឋាន សាលារៀន អាហារដ្ឋាន និងសាលាមតេ្តយ្យ សម្រាប់មណ្ឌលឧស្សាហកម្ម សហគ្រាសនិងសម្ព័ន្ធក្រុមហ៊ុនធំៗ។ រដ្ឋនឹង ជួយឧបត្ថម្ភដល់មូលដ្ឋានក្នុងការកសាងគេហដ្ឋានសម្រាប់កម្មករ។ ខ្ញុំមាន គោល បំណងថា បណ្ដាសហគ្រាស និងនិយោជកមិនត្រឹមតែយកចិត្តទុក ដាក់ដល់ការអភិវឌ្ឍអាជីវកម្មប៉ុណ្ណោះទេ ថែមទាំងត្រូវយកចិត្តទុកដាក់ដល់ បងប្អូនកម្មករទៀតផង”។

        គួរបញ្ជាក់ថា នៅវៀតណាម កម្មករស្រូបយកតែ១៤%នៃចំនួនប្រជាជន និង២៧%នៃកម្លាំងពលករ ប៉ុន្តែរួមវិភាគទាន ៦៥% នៃផលិតផលជាតិសរុប៕

ប្រតិកម្មទៅវិញ