លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh អញ្ជើញត្រួតពិនិត្យ និងស្តាប់របាយការណ៍ស្តីពីការអនុវត្តគម្រោង សមាសភាគ Mai Son - ផ្លូវជាតិលេខ ៤៥ ។ រូបថត៖ Duong Giang/VNA |
បន្តកម្មវិធីត្រួតពិនិត្យគម្រោងនិងសំណង់ជាតិសំខាន់ៗនានាពីខាងជើងទៅខាងត្បូងនាដើមឆ្នាំថ្មី នាព្រឹកថ្ងៃទី ២៨ មករា លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បានអញ្ជើញទៅត្រួតពិនិត្យគម្រោងសមាសភាគ Mai Son - ផ្លូវជាតិលេខ ៤៥ នៃគម្រោងផ្លូវគោកល្បឿនលឿនខាងជើង-ខាងត្បូងប៉ែកខាងកើត ដំណាក់កាលទី១; ចុះសួរសុខទុក្ខ ជូនអំណោយបុណ្យតេតដល់កម្មាភិបាល បុគ្គលិក និងកម្មករ ដែលកំពុងសាងសង់គម្រោង និងប្រជាពលរដ្ឋនៅតំបន់លំនៅដ្ឋានថ្មី។
អញ្ជើញសួរសុខទុក្ខ និងជូនអំណោយដល់កម្មាភិបាល និងកម្មករនៅការដ្ឋានសាងសង់ផ្លូវរូងក្រោមដី Thung Thi នៃគម្រោងនៅឃុំ Ha Linh ស្រុក Ha Trung ខេត្ត Thanh Hoa លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើការសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធ និងដោះស្រាយបញ្ហាឲ្យទាន់ពេលវេលា ដោយឈរលើគោលការសុខដុមរមនាផលប្រយោជន៍។
អញ្ជើញត្រួតពិនិត្យស្ថានការណ៍សាងសង់ផ្លូវប្រសព្វ Dong Xuan នៅភូមិសាស្ត្រស្រុក Dong Son ខេត្ត Thanh Hoaលោកនាយករដ្ឋមន្ត្រីបានស្នើឱ្យអ្នកម៉ៅការបន្តពន្លឿនការសាងសង់ឲ្យទាន់ពេលវេលាកំណត់។ អញ្ជើញទៅទស្សនាតំបន់លំនៅដ្ឋានឃុំ Dong Minh ស្រុក Dong Son ខេត្ត Thanh Hoa លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យប្រជាពលរដ្ឋនៅតំបន់លំនៅដ្ឋានថ្មីពង្រីកប្រពៃណីប្រវត្តិសាស្ត្រនិងវប្បធម៌ Dong Son និង Thanh Hoa ដ៏វីរភាព បន្តគាំទ្រគម្រោងទាំងក្នុងពេលសាងសង់ និងពេលធ្វើអាជីវកម្ម។
ក្រោយមក លោកនាយករដ្ឋមន្ត្រីបានអញ្ជើញទៅត្រួតពិនិត្យគម្រោងសមាសភាគ Dien Chau (Nghe An) – Bai Vot (Ha Tinh) និងអញ្ជើញទៅសាកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់កម្មាភិបាល កម្មករនៃគម្រោង និង ប្រជាពលរដ្ឋនៅតំបន់លំនៅថ្មីផងដែរ៕