លោកនាយករដ្ឋមន្ត្រីតម្រូវឱ្យក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មអនុវត្តន៍ «ការត្រួសត្រាយចំនួន ៦»

Chia sẻ
(VOVWORLD) - ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មត្រូវតែអនុវត្តន៍ «ការត្រួសត្រាយចំនួន ៦» ដើម្បីរួមចំណែកដល់ការសម្រេចបាននូវគោលដៅកំណើនពីរខ្ទង់របស់ប្រទេសជាតិ។ 
លោកនាយករដ្ឋមន្ត្រីតម្រូវឱ្យក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មអនុវត្តន៍ «ការត្រួសត្រាយចំនួន ៦» - ảnh 1ទិដ្ឋភាពនៅសន្និសីទ។ (រូបថត៖ VOV)

តម្រូវការនេះត្រូវបានលោកនាយករដ្ឋមន្រ្តី ហ្វាម មិញជីញ លើកឡើងនៅក្នុងសន្និសីទបូកសរុបការងារនៃផ្នែកឧស្សាហកម្មនិងពាណិជ្ជកម្មក្នុងឆ្នាំ ២០២៥ ដំណាក់កាល ២០២១-២០២៥ និងដាក់ពង្រាយភារកិច្ចសំខាន់ៗសម្រាប់ឆ្នាំ ២០២៦ ដែលបានធ្វើឡើងនារសៀលថ្ងៃទី ១៩ ខែធ្នូ នៅទីក្រុងហាណូយ។

លោកនាយករដ្ឋមន្ត្រីតម្រូវឱ្យក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មអនុវត្តន៍ «ការត្រួសត្រាយចំនួន ៦» - ảnh 2លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ស្ដាប់របាយការណ៍នៅសន្និសីទ។ (រូបថត៖ VOV)

លោកនាយករដ្ឋមន្ត្រីបានលើកឡើងភារកិច្ចសម្រាប់ផ្នែកឧស្សាហកម្ម និងពាណិជ្ជកម្មក្នុងរយៈពេលខាងមុខ៖ កំណើនឧស្សាហកម្មតាមរយៈជម្រៅ; ពាណិជ្ជកម្មត្រូវបានពង្រីកនិងលើកកំពស់; ទីផ្សារចម្រុះនិងប្រកបដោយចីរភាព; ផ្ទៃក្នុងមានសាមគ្គីភាពនិងឯកភាពគ្នា; រៀបចំបុគ្គលិកយ៉ាងរឹងមាំនិងមានប្រសិទ្ធភាព។ ដើម្បីសម្រេចបាននូវគោលដៅទាំងនេះ លោកនាយករដ្ឋមន្ត្រីបានលើកច្បាស់ថា៖

“ទីមួយ ត្រួសត្រាយផ្លូវក្នុងការធ្វើឧស្សាហូបនីយកម្ម និងទំនើបកម្មប្រទេសជាតិ។ ទីពីរ ត្រួសត្រាយផ្លូវក្នុងការអភិវឌ្ឍយ៉ាងឆាប់រហ័ស ប្រកបដោយចីរភាព តាមទិសដៅឌីជីថលនិងបៃតង។ ទីបី ត្រួសត្រាយផ្លូវក្នុងការធ្វើពិពិធកម្មទីផ្សារ ផលិតផល និងខ្សែសង្វាក់ផ្គត់ផ្គង់។ ទីបួន ត្រួសត្រាយផ្លូវក្នុងការប្រយុទ្ធប្រឆាំងនឹងការខ្ជះខ្ជាយ ភាពអវិជ្ជមាន អំពើពុករលួយ ហើយពិសេសទំនិញក្លែងក្លាយ ការរត់ពន្ធ និងការក្លែងបន្លំពាណិជ្ជកម្ម។ ទីប្រាំ ត្រួសត្រាយផ្លូវក្នុងការកសាងជួរបុគ្គលិកយ៉ាងស្អាតស្អំ រឹងមាំ និងមានសមត្ថភាព។ ទីប្រាំមួយ ត្រួសត្រាយផ្លូវក្នុងការធ្វើវិមជ្ឈការ និងការកាត់បន្ថយនីតិវិធីរដ្ឋបាល”៕

ប្រតិកម្មទៅវិញ