ប្រធានាធិបតីអាមេរិក៖ រាល់ការចរចាដើម្បីបញ្ចប់ជម្លោះនៅអ៊ុយក្រែនគឺ "ជិតសម្រេចបានលទ្ធផល”

Quang Trung – VOV/សហរដ្ឋអាមេរិក
Chia sẻ
(VOVWORLD) - ថ្លែងនៅក្នុងការិយាល័យរាងពងក្រពើថ្ងៃទី ១៨  ខែធ្នូ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកជឿជាក់ថា ការចរចាដើម្បីបញ្ចប់ជម្លោះនៅអ៊ុយក្រែនគឺ "ជិតសម្រេចបានលទ្ធផល"។ 

លោក ត្រាំ ក៏បានបញ្ជាក់ម្តងទៀតថា លោកបានបញ្ចប់ជម្លោះចំនួនប្រាំបីនៅជុំវិញពិភពលោក ចាប់តាំងពីលោកបានវិលត្រឡប់មកសេតវិមានវិញកាលពីដើមឆ្នាំនេះ ហើយបានបញ្ជាក់ថា ជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែនគឺជាជម្លោះដែលពិបាកដោះស្រាយបំផុត ប៉ុន្តែទំនងជានឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ។

មន្ត្រីសេតវិមានម្នាក់បាននិយាយថា បេសកជនពិសេសរបស់លោក ត្រាំ គឺលោក Steve Witkoff និងលោក Jared Kushner ត្រូវបានរំពឹងថា នឹងជួបជាមួយគណៈប្រតិភូរុស្ស៊ីនៅទីក្រុង Miami នៅចុងសប្តាហ៍នេះ។ សហរដ្ឋអាមេរិកកំពុងខិតខំបន្តបញ្ចុះបញ្ចូលទាំងរុស្ស៊ី និងអ៊ុយក្រែនឱ្យឈានដល់កិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់ជម្លោះ។ កាលពីដើមសប្តាហ៍នេះ លោក Witkoff និងលោក Kushner បានជួបជាមួយគណៈប្រតិភូអ៊ុយក្រែននៅទីក្រុងប៊ែរឡាំង។ មន្ត្រីសហរដ្ឋអាមេរិកបាននិយាយថា ពួកគេជឿថាភាគីទាំងពីរលែងនៅឆ្ងាយពីគ្នាទៀតហើយ ទោះបីជាបញ្ហាដ៏ចម្រូងចម្រាសបំផុត គឺជម្លោះទឹកដី នៅតែមិនទាន់ដោះស្រាយក៏ដោយ៕

ប្រតិកម្មទៅវិញ