លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញចូលរួមសន្និសីទបូកសរុបការងារឆ្នាំ ២០២២ របស់ក្រសួងផែនការនិងវិនិយោគ

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី ៤ មករា នៅទីក្រុងហាណូយ អញ្ជើញថ្លែងមតិក្នុងសន្និសីទបូកសរុបការងារឆ្នាំ ២០២២ និងដាក់ពង្រាយភារកិច្ចឆ្នាំ ២០២៣ នៃវិស័យផែនការ និងវិនិយោគ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្នើទៅក្រសួងផែនការ និងវិនិយោគ ឲ្យបន្តខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការរៀបចំផែនការ និងការសម្របសម្រួលម៉ាក្រូសេដ្ឋកិច្ច ដើម្បីស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងគ្រប់គ្រងអតិផរណា។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញចូលរួមសន្និសីទបូកសរុបការងារឆ្នាំ ២០២២ របស់ក្រសួងផែនការនិងវិនិយោគ - ảnh 1នាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញចូលរួម និងថ្លែងមតិនៅក្នុងសន្និសីទ។( រូបថត៖ nhandan.vn)

ក្រសួងត្រូវការតាមដានយ៉ាងដិតដល់នូវការវិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោក។ បង្កើនការព្យាករណ៍ និងការព្រមាន បង្កើតសេណារីយ៉ូយ៉ាងសកម្ម ដើម្បីផ្តល់ប្រឹក្សាដល់    រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រីអំពីដំណោះស្រាយក្នុងការដឹកនាំ ប្រតិបត្តិការ និងអនុវត្តរាល់សេចក្តីសម្រេចរបស់បក្ស រដ្ឋសភា និងរដ្ឋាភិបាល។

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួងផែនការ និងវិនិយោគបន្តរួមចំណែកក្នុងការកសាងសេដ្ឋកិច្ចឯករាជ្យ និងពឹងផ្អែកលើខ្លួនឯង ចូលរួមសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម   ដែលមានលក្ខណៈទូលំទូលាយ ប្រកបដោយប្រសិទ្ធភាព។ ដោះស្រាយបញ្ហាដែលកើតឡើង;  លើកកម្ពស់ការច្នៃប្រឌិត និងការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដោយច្បាមជាប់និន្នាការសំខាន់ៗដូចជា៖ ការអភិវឌ្ឍសេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចបៃតង ប្រមូលធនធានសង្គមសម្រាប់ការវិនិយោគអភិវឌ្ឍន៍; ជំរុញការផ្លាស់ប្តូរឌីជីថល៕

ប្រតិកម្មទៅវិញ