លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ វៀតណាមប្រកាន់ខ្ជាប់នូវគោលនយោបាយរបស់ខ្លួនដើម្បីក្លាយជាគោលដៅវិនិយោគឈានមុខគេ

Chia sẻ

(VOVWORLD) - នាព្រឹកថ្ងៃទី ១៧ មករា (ម៉ោងក្នុងតំបន់) នៅទីក្រុង Davos (ស្វីស) ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) Davos ២០២៤ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានធ្វើជាប្រធានកិច្ចពិភាក្សាក្រោមប្រធានបទ “វៀតណាម - គោលដៅ
ឈានមុខគេក្នុងអាស៊ានសម្រាប់ការវិនិយោគប្រកបដោយនិរន្តរភាព”។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ វៀតណាមប្រកាន់ខ្ជាប់នូវគោលនយោបាយរបស់ខ្លួនដើម្បីក្លាយជាគោលដៅវិនិយោគឈានមុខគេ - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញធ្វើជាប្រធានកិច្ចពិភាក្សា“វៀតណាម - គោលដៅឈានមុខគេក្នុងអាស៊ានសម្រាប់ការវិនិយោគប្រកបដោយនិរន្តរភាព”។ (រូបថត៖ VGP)

នៅក្នុងកិច្ចពិភាក្សានោះ លោក Pascal Gerken ប្រធានកិត្តិយសនៃអង្គការថ្នាក់ដឹកនាំធុរកិច្ចសកលវ័យក្មេង (YPO) និងគណៈប្រតិភូបានសម្តែងការចាប់អារម្មណ៍ថា ក្នុងបរិបទដែលពិភពលោកជួបការលំបាកជាច្រើន វៀតណាមនៅតែសម្រេចបានលទ្ធផលគួរឲ្យចាប់អារម្មណ៍ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកាលពីឆ្នាំមុន ជាមួយនឹងផលិតផលក្នុងស្រុកសរុប (GDP) កើនឡើង ៥,០៥% គ្រប់គ្រងបាននូវអតិផរណា ហើយការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសសម្រេចបានកម្រិតខ្ពស់ (FDI)។

ថ្លែងមតិនៅកិច្ចពិភាក្សា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានចែករំលែកនូវកត្តាជាមូលដ្ឋានមួយចំនួន ដើម្បីនាំវៀតណាមក្លាយជាគោលដៅវិនិយោគប្រកបដោយសុវត្ថិភាព ភាពស្អាតស្អំ និងនិរន្តរភាព។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វៀតណាមមានទំនាក់ទំនងការទូតជាមួយប្រទេសជាង ១៩០ ក្នុងនោះមានទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ឬដៃគូយុទ្ធសាស្ត្រជាមួយប្រទេសទាំង ៥ ដែលជាសមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងប្រទេសជាច្រើនទៀតក្នុងក្រុម G20; បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ចំនួន ១៦ ជាមួយប្រទេសជាង ៦០។ លោកនាយករដ្ឋមន្ត្រីបានចាត់ទុកថា នេះគឺជាការធានាសម្រាប់ការសន្យារបស់វៀតណាមក្នុងការបើកចំហទីផ្សារ និងធ្វើសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចអន្តរជាតិ។

លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា នាពេលខាងមុខ វៀតណាមនឹងបន្តជំរុញខ្លាំងរបកគំហើញយុទ្ធសាស្ត្រទាំង ៣ រួមមាន៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ដើម្បីកាត់បន្ថយថ្លៃឡូជីស្ទីក ថ្លៃដើម និងបង្កើនភាពប្រកួតប្រជែងរបស់ផលិតផល; ការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់; កែលម្អស្ថាប័នដើម្បីបង្កើតភាពងាយស្រួល និងកាត់បន្ថយការចំណាយសម្រាប់អាជីវកម្ម និងប្រជាជន។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វៀតណាមប្រកាន់ខ្ជាប់នូវគោលនយោបាយទាំងនេះ ដោយឈរលើស្មារតីនៃផលប្រយោជន៍សុខដុមរមនារវាងរដ្ឋ ប្រជាជន អាជីវកម្មនិងវិនិយោគិន ក៏ដូចជាចែករំលែកគ្នានៅពេលមានហានិភ័យផងដែរ៕

ប្រតិកម្មទៅវិញ