លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ បន្តពង្រឹងនិងពង្រីកប្រពៃណី “ការពារមាតុភូមិ ផ្ដល់សេចក្ដីសុខចម្រុងចម្រើនជូនប្រជាជន” របស់ព្រះពុទ្ធសាសនាវៀតណាម

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី វៀតណាម លោក Pham Minh Chinh បានទទួលជួបគណៈប្រតិភូនៃសមាគមព្រះពុទ្ធសាសនាវៀតណាម។ 
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ បន្តពង្រឹងនិងពង្រីកប្រពៃណី “ការពារមាតុភូមិ ផ្ដល់សេចក្ដីសុខចម្រុងចម្រើនជូនប្រជាជន” របស់ព្រះពុទ្ធសាសនាវៀតណាម - ảnh 1នាយករដ្ឋមន្ត្រី វៀតណាម លោក Pham Minh Chinh បានទទួលជួបគណៈប្រតិភូនៃសមាគមព្រះពុទ្ធសាសនាវៀតណាម។ (រូបថត៖ VOV)

ក្នុងជំនួបនេះ អបអរសាទរចំពោះជោគជ័យនៃមហាសន្និបាតតំណាងព្រះពុទ្ធសាសនាទូទាំងប្រទេសលើកទី៩ អាណត្តិ ២០២២ - ២០២៧ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសម្ដែងគោល
បំណងថា សមាគមព្រះពុទ្ធសាសនាវៀតណាម នឹងមានអាណត្តិថ្មីជាមួយនឹងជោគជ័យជាច្រើន; ប្រតិបត្តិការនិងអភិវឌ្ឍន៍តាមបាវចនា "វិន័យ-ទំនួលខុសត្រូវ-សាមគ្គី-អភិវឌ្ឍន៍"។ លោកនាយករដ្ឋមន្ត្រីបានស្នើថា នាពេលខាងមុខ ថ្នាក់ដឹកនាំសមាគមព្រះពុទ្ធសាសនាវៀតណាម នឹងយកចិត្តទុកដាក់ ដឹកនាំសមាគមព្រះពុទ្ធសាសនា ឲ្យបន្តចលនាព្រះសង្ឃ ដូនជី និងពុទ្ធបរិស័ទ ដើម្បីអនុវត្តន៍បានល្អនូវគោលជំហររបស់បក្ស គោលនយោបាយ និងច្បាប់របស់បក្ស; បន្តធ្វើជាអង្គការសាសនាឈានមុខគេក្នុងការកសាងផែនមហាសាមគ្គីជនជាតិទាំងមូល សាមគ្គីភាពសាសនា; បន្តពង្រឹង និងពង្រីកប្រពៃណី “ការពារមាតុភូមិ ផ្ដល់សេចក្ដីសុខចម្រុងចម្រើនជូនប្រជាជន” របស់ព្រះពុទ្ធសាសនា
វៀតណាម។ ទន្ទឹមនឹងនោះ សមាគមព្រះពុទ្ធសាសនាវៀតណាមបន្តជំរុញ ការទូតរវាងប្រជាជន និងប្រជាជន អះអាងនូវស្មារតីសមាហរណកម្មនៃព្រះពុទ្ធសាសនា និងប្រជាជាតិវៀតណាម។ លោកនាយករដ្ឋមន្ត្រីជឿជាក់ថា សមាគមព្រះពុទ្ធសាសនាវៀតណាមនឹងបន្តពង្រីកតួនាទី និងបេសកកម្មដ៏សំខាន់របស់ខ្លួនក្នុងការពង្រឹងសាមគ្គីភាព; ពង្រីកតម្លៃដ៏ថ្លៃថ្នូរ; ខិតខំព្យាយាមធ្វើការងារល្អ; រួមដៃកសាងប្រទេសជាតិប្រកបដោយសុខសន្តិភាព ប្រជាជនមានជីវភាពសម្បូរធូរធារ ប្រកបដោយសេរីភាព និងសុភមង្គល៕

ប្រតិកម្មទៅវិញ