លើកតម្កើងសហគ្រាសគំរូដើម្បីពលករ

Chia sẻ
(VOVWORLD) - កាលពីយប់ថ្ងៃទី ២៩ ខែតុលា នៅទីក្រុងហាណូយ សហព័ន្ធពលកម្មវៀតណាម បានសម្របសម្រួលជាមួយក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច និងសភា ពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម រៀបចំពិធីលើកតម្កើងសហគ្រាសគំរូដើម្បី ពលករឆ្នាំ ២០២៣។
លើកតម្កើងសហគ្រាសគំរូដើម្បីពលករ - ảnh 1តំណាងសហគ្រាសដែលត្រូវបានលើកតម្កើងនៅក្នុងពិធីនេះ។ (រូបថត៖ qdnd.vn)
នៅក្នុងពិធីនេះ ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai និងថ្នាក់ដឹកនាំអង្គភាព ពាក់ព័ន្ធបានប្រគល់ប័ណ្ណសរសើរជូនសហគ្រាសគំរូដើម្បីពលករ ចំនួន ៦៤ ក្នុងឆ្នាំ ២០២៣។ ថ្លែងនៅទីនេះ ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai បានសង្កត់ធ្ងន់ថា៖ “នៅក្នុងដំណើរការអភិវឌ្ឍន៍នៃសហគ្រាសនីមួយៗ ពលករគឺជាធនធានផលិត កម្ម និងជាកត្តាស្នូលដែលប៉ះពាល់ដល់សហគ្រាស។ ពលករគឺជាកម្លាំងដែលបង្កើត ដោយផ្ទាល់នូវតម្លៃសេដ្ឋកិច្ច បណ្តុះវប្បធម៌អាជីវកម្ម រួមចំណែកដល់ការលូតលាស់ និងការអភិវឌ្ឍរួមរបស់សហគ្រាស។ ការកសាងទំនាក់ទំនងប្រកបដោយស្ថិរភាព និរន្តរភាព និងភាពជឿនើឿន ក៏ជាកត្តាដែលជួយឱ្យសហគ្រាសរីកចម្រើនផងដែរ។ ដើម្បីសម្រេចបាននូវទំនាក់ទំនងប្រកបដោយសុខដុមរមនា សហគ្រាសត្រូវចាត់ទុក ពលករម្នាក់ៗជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានរបស់ខ្លួន ហើយពលករម្នាក់ៗក៏ ត្រូវយល់ដឹងយ៉ាងពេញលេញអំពីការទទួលខុសត្រូវផ្ទាល់ខ្លួនសម្រាប់ការអភិវឌ្ឍរួមផងដែរ”។
បច្ចុប្បន្ន វៀតណាមមានសហគ្រាសកំពុងប្រតិបត្តិការជិត ៩១០ ពាន់ សហករណ៍ជាង ៣១ ពាន់ និងគ្រួសារអាជីវកម្ម ៥,៥ លាន; រួមវិភាគទានជាង ៦០% នៃ GDP ជាតិ៕

ប្រតិកម្មទៅវិញ