រួមជាមួយនឹងទីក្រុងចំនួន ៦២ ក្នុងប្រទេសចំនួន ៣៤ ទីក្រុង Son La និងទីក្រុងហូជីមិញ មានកិត្តិយសដោយត្រូវបានចុះឈ្មោះក្នុង "បណ្តាញទីក្រុងសិក្សាសកល" របស់អង្គការ UNESCO កាលពីថ្ងៃទី ១៤ ខែកុម្ភៈកន្លងទៅ។
តំណាងការិយាល័យ UNESCO ប្រចាំនៅវៀតណាម ប្រគល់វិញ្ញាបនបត្រ “ទីក្រុងសិក្សាសកល” ដល់អនុរដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាម។ រូបថត៖ VOV |
លោក Ha Trung Chien លេខាគណៈកម្មាធិការបក្សទីក្រុង Son La បានឲ្យដឹងថា ទីក្រុងបានកំណត់ថា កិត្តិនាមជា "ទីក្រុងសិក្សាសកល" មិនមែនជាគោលដៅនោះទេ ប៉ុន្តែជា "សញ្ញាតម្រង់ទិស" សម្រាប់ដំណើរបន្ទាប់៖ “ការចុះឈ្មោះក្នុងបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការ UNESCO មិនត្រឹមតែជាកិត្តិយសនិងមោទនភាពប៉ុណ្ណោះទេ ថែមទាំងជាឱកាសសម្រាប់ទីក្រុង Son La និងប្រជាជនបណ្តាជនជាតិ ទទួលបានកម្មវិធីអប់រំនិងបណ្តុះបណ្តាល ជាមួយនឹងកម្មវិធីកសាងសង្គមសិក្សាដែលបំពេញស្តង់ដាររបស់ UNESCO ទៀតផង។ ដូច្នេះហើយ នាពេលខាងមុខនេះ ទីក្រុងនឹងបង្កើតកម្មវិធីសកម្មភាពជាក់លាក់ ដើម្បីរក្សាកិត្តិនាមរបស់ខ្លួន និងបំពេញលក្ខណៈវិនិច្ឆ័យនៃទីក្រុងសិក្សាសកល”។
ដើម្បីចុះឈ្មោះក្នុងបណ្តាញ "ទីក្រុងសិក្សាសកល" ចាប់ពីឆ្នាំ ២០២០ មកទីក្រុង Son La បានវិនិយោគទឹកប្រាក់ប្រមាណ ១.៤៤០ ពាន់លានដុង (៥៨ លានដុល្លារអាមេរិក) លើវិស័យអប់រំ ស្មើនឹង ៣៣,៧% នៃការចំណាយថវិកាសរុបរបស់ខេត្ត៕