|
លើកដម្កើងគ្រូបង្រៀនគំរូចំនួន១៦០នាក់។ (VOV) |
Vovworld-ពិធីលើកដម្កើងដោយក្រសួងអប់រំនិងបណ្ដុះបណ្ដាលវៀតណាមបានរៀបចំនាព្រឹកថ្ងៃទី១៧វិច្ឆិកានៅទីក្រុងហាណូយ។ អញ្ចើញចូលរួមនិងថ្លែង
មតិនៅពិធី សមាជិកការិយាល័យនយោបាយនិងជាប្រធានរណសិរ្សមាតុភូមិ វៀត
ណាមលោក Nguyen Thien Nhan បានជូនពរលោកគ្រូអ្នកគ្រូក្នុងឱកាសរំលឹកខួប
អនុស្សាវរីយ៍នៃទិវាគ្រូបង្រៀនវៀតណាម។
“ក្នុងប៉ុន្មានឆ្នាំកន្លងមក ផ្នែកអប់រំគឺជាប្រភពដើម្បីអភិវឌ្ឍន៍ប្រភពធនធាន
មនុស្ស បំប៉ុនអ្នកពូកែ។ ទទួលបានស្នាដៃនោះមានការរួមចំណែករបស់ជួរគ្រូ
បង្រៀន។”
គ្រូបង្រៀនចំនួន១៦០នាក់ត្រូវបានលើកដម្កើងលើកនេះដំណាងឲ្យគ្រូបង្រៀនជាង១លាន២សែននាក់ក្នុងទូទាំងប្រទេស។ អ្នកគ្រូ Vang Thi Ghenh
សាលាមត្តេយសិក្សាឃុំ Man Than ស្រុក Simacai ខេត្ត Lao Cai បានឲ្យដឹងថា៖
“ខ្ញុំសប្បាយរីករាយក្នុងពេលជាដំនាងឲ្យខេត្ត Lao Cai ត្រូវបានលើកដម្កើង។ នេះក៏ជាកំលាំងចលករដើម្បីយើងខ្ញុំខំប្រឹងប្រែងក្នុងរយៈពេលខាងមុខ៕”