|
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Hoang Trung Haiបានប្រគល់គ្រឿងឥស្សារិយយស ពលកម្មនិងលើកដម្កើងបណ្ដាសមូហភាពបុគ្គលឆ្នើមដើម្បីបុព្វហេតុអភិវឌ្ឍន៍ផ្នែកសិល្បៈវិចិត្រកម្ម អលង្កាត្បូងវៀតណាមឆ្នាំ២០១២ |
VOV-ថ្លែងមតិនៅពិធីទទួលគ្រឿងឥស្សារិយយសពលកម្មនិងលើកដម្កើងបណ្ដាសមូហភាពបុគ្គលឆ្នើមដើម្បីបុព្វហេតុអភិវឌ្ឍន៍ផ្នែកសិល្បៈវិចិត្រកម្ម
អលង្កាត្បូងវៀតណាមឆ្នាំ២០១២ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២០មករានៅ
ក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Hoang Trung Hai បានសង្កត់
ធ្ងន់ថា ផ្នែកសិល្បៈវិចិត្រកម្មអលង្ការត្បូងជាផ្នែករបរផលិតកម្មមានសក្ដានុភាព
ជាច្រើន។ បណ្ដាវិចិត្រករបានកែច្នៃបានផលិតផលជាច្រើនធ្វើឲ្យល្បីឈ្មោះឲ្យ
ពាណិជ្ជសញ្ញាវៀតណាមលើឆាកអន្តរជាតិ។ នេះជាឧត្តមភាពប្រគួតប្រជែងដ៏
ធំធេងគប្បីពង្រីកក្នុងកាលៈទេសៈធ្វើសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចសកល។ ឧបនាយករដ្ឋមន្ត្រីជឿជាក់ថា បណ្ដាគំរូត្រូវបានលើកដម្កើងនៅពិធីនឹងជាកត្តា
ស្នូលដើម្បីពង្រីកចលនាប្រឡងប្រណាំងមនុស្សល្អការងារល្អក្នុងផលិតកម្មអាជីវកម្មសំដៅបង្កើតឡើងផលិតផលឆ្លើយតបបានតម្រូវការរបស់អ្នកប្រើ
ប្រាស់៕