លើកកំពស់អត្រានៃទំនិញវៀតណាមនៅទីផ្សារនៃបណ្តាប្រទេសជាសមាជិកក្នុង CPTPP (រូបថត៖ vov.vn) |
នៅក្នុងសិក្ខាសាលានេះ អ្នកជំនាញខាងសេដ្ឋកិច្ចជាច្រើនបានឲ្យដឹងថាកិច្ចព្រមព្រៀង CPTPP មានសារៈសំខាន់ជាពិសេសសម្រាប់វិស័យឧស្សាហកម្មវាយនភណ្ឌ ស្បែកជើង គ្រឿងសង្ហារឹមនិងភេសជ្ជៈពីព្រោះទាំងនេះជាវិស័យនាំចេញឈានមុខគេរបស់វៀតណាម។ លោក Vo Tan Thanh អនុប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាមបានមានប្រសាសន៍ថា៖ «ក្រៅពីឱកាសនោះ បញ្ហាប្រឈមរបស់យើងគឺលិទ្ធភាពនៃការប្រកួតប្រជែងក្នុងខឿនសេដ្ឋកិច្ចនិងសហគ្រាសនីមួយៗ នៅមានកំរិតទាប ហេតុដូច្នេះពិតជាពិបាកក្នុងការប្រកួតប្រជែងជាមួយសហគ្រាសបរទេសនៅពេលនាំចេញ សូម្បីតែនៅក្នុងស្រុកក៏ពិបាកដែរ។ ក្រៅពីនោះ បទប្បញ្ញត្តិក៏មានភាពស្មុគស្មាញណាស់ ពោលគឺប្រសិនបើ ចង់ជំរុញការនាំចេញស្បែកជើង ត្រូវការកំណត់អំពីប្រភពដើមនៃទំនិញដែលមានលក្ខណៈល្អិតល្អន់និងស្មុគស្មាញ ហើយអង្គភាពអាជីវកម្មអាចយល់ដឹងដើម្បីទាញយកនូវផលប្រយោជន៍ទាំងនោះផងដែរ។»៕